ការជួបប្រាស្រ័យសិល្បៈ មេម័រ Dien Bien

ការជួបប្រាស្រ័យសិល្បៈ មេម័រ Dien Bien - ảnh 1
ការជួបប្រាស្រ័យសិល្បៈ មេម័រ Dien Bien (VOV)

        Vovworld-ឆ្ពោះទៅរំលឹកខួបលើកទី៦០នាំទិវាជ័យជំនះ Dien Bien Phu
(ទី៧ឧសភា) នាយប់ថ្ងៃទី២៦មេសានៅទីក្រុងហាណូយ​សមាគមអ្នកកាសែត​វៀតណាមបានរៀបចំកម្មវិធីជួបប្រាស្រ័យសិល្បៈ មេម័រ Dien Bien។ កម្មវិធី មេម័រ
 Dien Bien ជាបណ្ដារឿង អនុស្សាវរីយ៍របស់អ្នកកាសែត​អ្នកយកព័ត៌មាន វិចិត្រករ
បំពេញការងារក្នុងការតស៊ូ Dien Bien Phu។ លោក Ha Minh Hue អនុប្រធាន
អចិន្ត្រៃយ៍សមាគមអ្នកកាសែតវៀតណាមបានឲ្យដឹងថា៖

        “កម្មវិធីមេម័រ Dien Bien ថ្ងៃនេះ ជាឱកាសដើម្បីយើងរួមគ្នារំលឹកឡើង​វិញ​និងតាមរយៈបណ្ដារឿងរបស់អ្នកកាសែតដែលថ្លាប់ចូលរួមយុទ្ធនាការ។​តាម​រយៈឯកសារក្នុងនិងក្រៅប្រទេសអំពី Dien Bien Phu យើងបានយល់បន្ថែមនូវ​សារៈសំខាន់និងតួនាទីរបស់កាសែត ការងារឃោសនាក្នុងយុទ្ធនាការ យល់​បន្ថែមអំពីកំលាំងពលំស្មារតីឆ័ន្ទៈរបស់ប្រជាជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ