ការជួបមុខប្រពៃណីក្នុងឱកាសខួបលើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម

ការជួបមុខប្រពៃណីក្នុងឱកាសខួបលើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម - ảnh 1
ការជួបមុខប្រពៃណីក្នុងឱកាសខួបលើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (qdnd.vn)


        Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាបង្កើតកងទ័ពប្រជាជន​វៀត
ណាម(ទី២២ធ្នូ)និងលើកទី២៥នៃទិវាមហោស្រពការពារជាតិប្រជាជនទាំងមូល
(ទី២២ធ្នូ) នាព្រឹកថ្ងៃទី៧ធ្នូនៅទីក្រុងហាណូយគណៈកម្មាធិការយោធា​មជ្ឈឹម
​ក្រសួង​ការពារប្រទេសបានរៀបចំជំនួបមុខប្រពៃណីបណ្ដាជំនាន់យុទ្ធជន​នាយ​
ទាហានថ្នាក់ឧត្តមសេនីយ៍វីរកំលាំងប្រដាប់អាវុធប្រជាជាននៅទីក្រុង​ហាណូយ។
នាយឧត្តសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេសបានធ្វើអធិបតី
ជំនួបមុខនេះ។ ថ្លែងមតិនៅទីនេះលោក Phung Quang Thanh បានសង្កត់ធ្ងន់ថា នេះ
ជាសកម្មភាពសំដៅរំលឹកគុណនិងលើក​ដម្កើង​នូវ​ការបូជាដ៏ធំធេងរបស់
ឧត្តមសេនីយ៍វីរអ្នកម្ដាយវីរកំលាំងប្រដាប់អាវុធប្រជាជន​ក្នុងដំណើរការកសាង
ប្រយុទ្ធនិងរីកធំធាត់របស់កងទ័ពក្នុងអំឡុង៧០ឆ្នាំកន្លង​មក។ រដ្ឋមន្ត្រី Phung Quang
Thanh បានឲ្យដឹងថា រដ្ឋាភិបាលបាន​សំរេចរៀប​ចំ​ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី
៧០នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ