ការជួបសន្ទនាជាន់ខ្ពស់វៀតណាម-វេណេហ្សូអេឡា


ការជួបសន្ទនាជាន់ខ្ពស់វៀតណាម-វេណេហ្សូអេឡា - ảnh 1
ការជួបសន្ទនាជាន់ខ្ពស់វៀតណាម-វេណេហ្សូអេឡា (AFP/VNP)



        Vovworld-ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៣០សីហាដល់ថ្ងៃ
ទី​៣១សីហា នាព្រឹកថ្ងៃទី៣១សីហា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
និង​ប្រធានាធិបតីវេណេហ្សូអេឡាលោក Nicolas Maduro Moros បានជួបសន្ទនា។

        ប្រធានាថិបតី Nicolas Maduro Moros បានអះអាងថា រដ្ឋាភិបាល​វេណេហ្សូអេឡា
យកចិត្តទុកដាក់ជាពិសេសដំណើរទស្សនកិច្ចលើកនេះនិងនាំមកវៀតណាមនូវ
កម្មវិធីធ្វើការពោពេញទៅដោយយថាទស្សន៍ សំដៅនាំឲ្យទំនាក់ទំនង​សហប្រតិបត្តិការ
រវាងប្រទេសអភិវឌ្ឍន៍ឈានទៅមុខ។

        លោកប្រធានរដ្ឋ Truong Tan Sang បានអះអាងថា វៀតណាមត្រៀម​ខ្លួន​ជា​ស្រេច
ចែករំលែកជាមួយវេណេហ្សូអេឡារាល់បទពិសោធន៍ដ៏ជោគជ័យក៏ដូចជាការ​លំបាក។

        បន្ទាប់ពីការជួបសន្ទនា ប្រធានរដ្ឋនិងប្រធានាធិបតីលោក Nicolas Maduro Moros បានជួបសន្ទនាជាមួយមជ្ឈដ្ឋានសារព័ត៌មាន។ លោកប្រធានធានរដ្ឋបាន​អះអាង​ថា៖

        “យើងខ្ញុំបានព្រមព្រៀងថា ភាគីទាំងពីររក្សាបន្តលើកកំពស់ប្រសិទ្ធិភាពយន្តការ​
ដែល​បាន​បង្កើត។ ក្រសួងផ្នែកនៃប្រទេសទាំងពីរនឹងពិនិត្យបំពេញបន្ថែមកិច្ចព្រម​
ព្រៀង​សំដៅកែលំអរក្របខ័ណ្ឌគត្តិយុត្តិទ្វេភាគី។ ខ្ញុំជឿជាក់ថា លទ្ធផលដ៏ល្អប្រសើរ
​នៃ​ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាឆ្លើយតបនឹង​
សំណូមពរផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុង​សន្តិភាព
​កិច្ចសហប្រតិបត្តិការរវាងដំបន់ទាំងពីរនិងពិភពលោក៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ