ការញ្ជួយដីនៅអាស៊ីខាងត្បូង៖ ជនរងគ្រោះបានកើនឡើងដល់ ៤០០ នាក់


ការញ្ជួយដីនៅអាស៊ីខាងត្បូង៖ ជនរងគ្រោះបានកើនឡើងដល់ ៤០០ នាក់ - ảnh 1
ការញ្ជួយដីនៅអាស៊ីខាងត្បូង៖ ជនរងគ្រោះបានកើនឡើងដល់ ៤០០ នាក់ (Image: VNA)

(VOVworld) - នាថ្ងៃទី ២៧ តុលា ចំនួនជនរងគ្រោះត្រូវស្លាប់បានកើនឡើងដល់
 ៣៥០ នាក់ក្នុងការរញ្ជួយដីមានកំរិត ៧,៥ richter ដែលបានកើតមានឡើងនៅ
អាស៊ីខាងត្បូង។ នៅប៉ាគីស្ថាន ជនរងគ្រោះត្រូវស្លាប់ក្នុងសោនាតដកម្មនេះនៅ
តំបន់ភាគឦសានបានកើនឡើង ២៧០ នាក់ និង ២ ពាន់នាក់ទៀតរងរបួស។
 ប៉ុន្តែ នាយកដ្ឋានទទួល​បន្ទុកគ្រោះធម្មជាតិជាតិប៉ាគីស្ថាន (NDMA) បានទទួល
ស្គាល់ថា៖មនុស្សចំនួន ២៣០ នាក់ត្រូវស្លាប់និង ១៦០០ នាក់រងរបួស។ នាយក
រដ្ឋមន្រីប៉ាគីស្ថាន លោក Nawaz Sharif បានទៅត្រួតពិនិត្យបណ្ដាតំបន់ដែលរង
ឥទ្ធិពលដោយការរញ្ជួយដីនៅខេត្ត Khyber Pakhtunkhwa ហើយប្រកាសចំនួន
ប្រាក់ជំនួយសំរាប់គ្រួសារជនរងគ្រោះបន្ទាប់ពីពិគ្រោះយោបល់ជាមួយមជ្ឈដ្ឋាន
មន្ត្រីខេត្ត។ នៅអាប់ហ្គានីស្ថាន ប្រធានាធិបតី លោក Ashraf Ghani  បានឲ្យដឹង
ថា៖ មនុស្ស ចំនួន ១១៥ នាក់ត្រូវស្លាប់និង ៥០០ នាក់រងរបួសក្នុងការរញ្ជួយដី
។ នាបច្ចុប្បន្ន កំលាំងជួយសង្គ្រោះបង្កើនការងារទប់ទល់ជាបន្ទាន់នៅបណ្ដា
តំបន់ប៉ែកខាងជើងនិងប៉ែកខាងកើត។ នាថ្ងៃដដែល សហគមន៍អន្តរជាតិក្នុង
នោះមាន អ.ស.ប. អាមេរិក ឥណ្ឌានិងចិនបានសម្តែងការជួយឧបត្ថម្ភបណ្ដា
ជនរងគ្រោះដោយការរញ្ជួយដីនេះនៅប៉ាគីស្ថាននិងអាប់ហ្គានីស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ