ករណីធ្លាក់យន្តហោះនៅនេប៉ាល់៖ មានមនុស្សយ៉ាងហោចណាស់ ៥០ នាក់ស្លាប់

(VOVWORLD) -អ្នកនាំពាក្យយោធាប៉ាគីស្ថានលោក Gokul Bhandari បានឲ្យដឹងថា៖ រហូតមកដល់ពេលនេះកងកម្លាំងមានសមត្ថកិច្ចបានរកឃើញ និងលើកយកសាកសពមនុស្សចំនួន ៥០ នាក់ចេញពីយន្តហោះ Bombardier Q400 បន្ទាប់ពីពន្លត់អគ្គិភ័យ។ 
ករណីធ្លាក់យន្តហោះនៅនេប៉ាល់៖ មានមនុស្សយ៉ាងហោចណាស់ ៥០ នាក់ស្លាប់ - ảnh 1 ករណីធ្លាក់យន្តហោះនៅនេប៉ាល់៖ មានមនុស្សយ៉ាងហោចណាស់ ៥០ នាក់ស្លាប់

មានមនុស្សយ៉ាងហោចណាស់ ៥០ នាក់ ក្នុងចំណោមមនុស្សទាំង ៧១ នាក់នៅលើយន្តហោះដឹកអ្នកដំណើររបស់បង់ក្លាដែសមានគ្រោះថ្នាក់នៅក្បែរ ព្រលានយន្តហោះអន្តរជាតិ Tribhuvan នៅរដ្ឋធានី Kathmandu របស់នេប៉ាល់ កាលពីល្ងាចថ្ងៃទី ១២ មិនាបានបាត់បង់ជីវិត។ អ្នកនាំពាក្យយោធាប៉ាគីស្ថានលោក Gokul Bhandari បានឲ្យដឹងថា៖ រហូតមកដល់ពេលនេះកងកម្លាំងមានសមត្ថកិច្ចបានរកឃើញ និងលើកយកសាកសពមនុស្សចំនួន ៥០ នាក់ចេញពីយន្តហោះ Bombardier Q400 បន្ទាប់ពីពន្លត់អគ្គិភ័យ។ រហូតមកដល់ពេលនេះមានមនុស្សចំនួន ៩ នាក់ បាត់ខ្លួន ខណៈដែលអ្នកខ្លះទៀតត្រូវបានជួយសង្គ្រោះចេញពីយន្តហោះប្រកបដោយសុវត្ថិភាព។

យោងតាមប្រភពព័ត៌មានផ្សេងៗថា៖ មានអ្នកដំណើរចំនួន ៦៧ នាក់ និងក្រុមអ្នកបើកបរចំនួន ៤ នាក់ នៅលើយន្ដហោះ ដែលមានជើងហោះហើរលេខ S2-AGU របស់ក្រុមហ៊ុនអាកាសចរណ៍ US-Bangla មានគ្រោះថ្នាក់។ នាបច្ចុប្បន្ន ព្រលានយន្តហោះ Tribhuvan ត្រូវបានបិទជាបណ្តោះអាសន្ន។

ទាក់ទងនឹងករណីគ្រោះថ្នាក់អកាសចរណ៍ផ្សេងមួយទៀតនាថ្ងៃដដែល មជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ង់បានឲ្យដឹងថា៖ គេបានរកឃើញសាកសពជនរងគ្រោះចុងក្រោយ ក្នុងករណីធ្លាក់យន្តហោះឯកជន ដែលដឹកមនុស្សចំនួន ១១ នាក់របស់ទួរគី។ យន្តហោះនេះជួបគ្រោះថ្នាក់នៅពេលធ្វើដំណើរពីអេមីរ៉ាតអារ៉ាប់រួម (UAE) ទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលរបស់ទួរគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ