ករណីធ្លាក់យន្តហោះយោធាអាល់ហ្សេរី បណ្ដាលឲ្យមនុស្សជាង ២៥០ នាក់បាត់បង់ជីវិត

(VOVWORLD) -នាថ្ងៃដដែល ប្រធានាធិបតីអាល់ហ្សេរីលោក Abdelaziz Bouteflika បានសម្រេចចិត្តរៀបំពិធីកាន់ទុក្ខជាតិក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១៣ មេសា) ដើម្បីរំលឹវិញាណក្ខ័ន្ធដល់ជនរងគ្រោះដែលបាន" ពលីជីវិត" ដើម្បីប្រទេស អាល់ហ្សេរី។
ករណីធ្លាក់យន្តហោះយោធាអាល់ហ្សេរី បណ្ដាលឲ្យមនុស្សជាង ២៥០ នាក់បាត់បង់ជីវិត - ảnh 1 ករណីធ្លាក់យន្តហោះយោធាអាល់ហ្សេរី 

ទូរទស្សន៍ជាតិអាល់ហ្សេរីនាថ្ងៃទី ១១ មេសា បានជូនដំណឹងថា៖ មានមនុស្សចំនួន ២៥៧ នាក់បាត់បង់ជីជិតក្នុងករណីធ្លាក់យន្តហោះមុននេះនាថ្ងៃដដែល នៅអាកាសយានដ្ឋានយោធា Boufarik នៅទីរួមស្រុក Boufarik ចំណុះខេត្ត Blida ដែលមានចម្ងាយប្រមាណ ៣០ គីឡូម៉ែ ពីរដ្ឋធានី Algiers តាមទិស និរតី។យោងតាមប្រភពព័ត៌មានយោធាមួយ បានឲ្យដឹងថា៖ យន្តហោះពោលខាងលើគឺជាយន្តហោះប្រភេទ Ilyushin II-76 ចំណុះ កងទ័ពអាកាសអាល់ហ្សេរីដែលអាចដឹកអ្នកដំណើរចំនួន ១២០ នាក់។ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ទោ លោក Ahmed Gaid Salah បានផ្ញើសាររំលែកទូក្ខជូនក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងសំណូមពរឲ្យអនុវត្តន៍ការស៊ើបអង្កេតលើករណីគ្រោះថ្នាក់នេះផងដែរ។

នាថ្ងៃដដែល ប្រធានាធិបតីអាល់ហ្សេរីលោក Abdelaziz Bouteflika បានសម្រេចចិត្តរៀបំពិធីកាន់ទុក្ខជាតិក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១៣ មេសា) ដើម្បីរំលឹវិញាណក្ខ័ន្ធដល់ជនរងគ្រោះដែលបាន" ពលីជីវិត" ដើម្បីប្រទេស អាល់ហ្សេរី។ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេស និងតំណាងអង្គការអន្តរជាតិ ស្ថាប័នការទូតប្រចាំនៅ អាល់ហ្សេរីបានផ្ញើលិខិតរំលែកទុកជូនចំពោះលោក Bouteflika ព្រមទាំងប្រជាជនអាល់ហ្សេរី ទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ