ករណីបាញ់កាំភ្លើងនៅសាលារៀនអាមេរិក បណ្ដាលឲ្យមនុស្សចំនួន៣នាក់ស្លាប់

(VOVWORLD) - នាថ្ងៃទី៧ ធ្នូ បានកើតមានឡើងករណីបាញ់កាំភ្លើងនៅសាលាវិទ្យាល័យ មួយនៅរដ្ឋ New Mexico ភាគនិរតីប្រទេសអាមេរិក បណ្ដាលឲ្យមនុស្សចំនួន៣ នាក់ស្លាប់ ក្នុងនោះមានជនដៃដល់ផងដែរ។

ករណីបាញ់កាំភ្លើងនៅសាលារៀនអាមេរិក បណ្ដាលឲ្យមនុស្សចំនួន៣នាក់ស្លាប់ - ảnh 1ប៉ូលីសសំណូមពរឲ្យសិស្សានុសិស្សចាកចេញពីសាលារៀនក្រោយពីករណីបាញ់កាំភ្លើង (រូបថត៖ Daily Time/ TTXVN) 

ប៉ូលីសរដ្ឋ New Mexico ឲ្យដឹងថា សិស្សានុសិស្ស២នាក់និងជនដៃដល់បានស្លាប់ក្នុងករណីបាញ់កាំភ្លើងនៅសាលា វិទ្យាល័យ Aztec។ ប៉ូលីសមិនទាន់ប្រកាសបរិមាណអ្នករងរបួសនៅឡើយ ប៉ុន្តែ សារព័ត៌មានតំបន់ឲ្យដឹងថា មនុស្សចំនួន១៥នាក់ត្រូវរងរបួសក្នុងករណីវាយ ប្រហារពោលខាងលើ។ នាបច្ចុប្បន្នមិនទាន់ដឹងថា ជនដៃដល់បានស្លាប់យ៉ាង ដូចម្ដ៉េចឬមូលហេតុនៃការវាយប្រហារគឺអ្វីៗនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ