ករណីវាយប្រហារទៅលើសណ្ឋាគារនៅអាហ្វហ្គានីស្ថានបណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួស

(VOVWORLD) -នាថ្ងៃទី ២១ មករា អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានឲ្យដឹងថាក្រោយរយៈពេល ១៧ ម៉ោងហ៊ុំព័ទ្ធមុខសញ្ញាវាយប្រហារចាប់ជំរិតកូនចំណាប់ នៅសណ្ឋាគា Intercontinental នៅរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថាននោះ យុទ្ធនាការជួយសង្គ្រោះកូនចំណាប់បានបញ្ចប់។
ករណីវាយប្រហារទៅលើសណ្ឋាគារនៅអាហ្វហ្គានីស្ថានបណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួស - ảnh 1 ករណីវាយប្រហារទៅលើសណ្ឋាគារនៅអាហ្វហ្គានីស្ថានបណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួស

មានមនុស្សយ៉ាងហោចណាស់ ១៨ នាក់ស្លាប់ ក្នុងនោះមានជនបរទេសចំនួន ១៤ នាក់ និងភេរវជន ចំនួន ៦ នាក់ត្រូវកម្ទេច។ជនរងគ្រោះបរទេសត្រូវបានកំណត់អត្តសញ្ញាណថាជាជនជាតិក្រិកម្នាក់ ជនជាតិ Kyrgyzstan ម្នាក់ និងជនជាតិ អ៊ុយក្រែន ៩ នាក់ ក្នុងនោះជនបរទេសចំនួន ៣ នាក់ទៀតមិនត្រូវបានកំណត់អត្តសញ្ញាណនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ