ការតាំងពិព័រណ៍ “ឆ្នៃប្រឌិតស៊ុយអែត”ប្រារព្វឡើងនៅទីក្រុងហូជីមិញ

ការតាំងពិព័រណ៍ “ឆ្នៃប្រឌិតស៊ុយអែត”ប្រារព្វឡើងនៅទីក្រុងហូជីមិញ - ảnh 1
កាត់ខ្សែដូរបើកការតាំងពិព័រណ៍ដោយប្រធានបទ “ឆ្នៃប្រឌិតស៊ុយអែត” (រូបថត៖VGP)


(VOVworld) - នាព្រឹកថ្ងៃទី១០វិច្ឆិកា ស្ថានទូតស៊ុយអែតប្រចាំនៅវៀតណាមនិង
គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានសហការ
រៀបចំការតាំងពិព័រណ៍ដោយប្រធានបទ “ឆ្នៃប្រឌិតស៊ុយអែត” ក្នុងឱកាសរំលឹកខួប
អនុស្សាវរីយ៍លើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។ការ
តាំងពិព័រណ៍នេះ​ បានតាំងបង្ហាញបណ្ដាផលិតផលឆ្នៃប្រឌិតដ៏ថ្មីបំផុតក្នុងវិស័យ
បច្ចេកវិទ្យាព័ត៏មាននិងផ្សព្វផ្សាយ វិទ្យាសាស្ត្រជីវិត បច្ចេកវិទ្យាស្អាត និង​ video
games ដែលត្រូវបានប្រឌិតដោយក្រុមហ៊ុនស៊ុយអែតចំនួន២០។ក្នុងក្របខ័ណ្ឌកម្មវិធី
នេះ ព្រឹត្តការណ៍ជាច្រើននឹងប្រព្រឹត្តឹទៅក្នុងរយៈពេល៣សប្តាហ៍ពីនេះរហូតមកដល់
ថ្ងៃទី៣០វិច្ឆិកា រួមមានបណ្ដាសិក្ខាសាលាអំពីចរាចរណ៍ដោយចីរភាពសារព័ត៏មាន
ឆ្នៃប្រឌិត បន្ធូរស្រាលគ្រោះធម្មជាតិ អប់រំនិងការតាំងពិព័រណ៍រូបថត។ក្រៅពីនោះ នៅមានសកម្មភាពវប្បធម៌ផ្សេងៗទៀត ដូចជាមហោស្រពខ្សែភាពយន្តស៊ុយអែត
ការប្រកួត video games និងមហោស្រពតន្ត្រីអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ