ការតាំងពិព័រណ៍ “៨០ ឆ្នាំរដ្ឋសភាវៀតណាមអមដំណើរជាមួយប្រជាជាតិ”
(VOVWORLD) - ការតាំងពិព័រណ៍ “៨០ ឆ្នាំរដ្ឋសភាវៀតណាមអមដំណើរជាមួយប្រជាជាតិ” បង្កើតឡើងវិញយ៉ាងរស់រវើកនូវដំណើរ ៨០ ឆ្នាំនៃការបង្កើតនិងការអភិវឌ្ឍរបស់រដ្ឋសភាវៀត ណាម តាមរយៈប្រព័ន្ធរូបភាព ឯកសារ និងវត្ថុលេចធ្លោ ដែលរៀបចំឡើងតាមដំណាក់កាលប្រវត្តិសាស្ត្រ។
ការតាំងពិព័រណ៍ “៨០ ឆ្នាំរដ្ឋសភាវៀតណាមអមដំណើរជាមួយប្រជាជាតិ”។ |
ការតាំងពិព័រណ៍ “៨០ ឆ្នាំរដ្ឋសភាវៀតណាមអមដំណើរជាមួយប្រជាជាតិ” នឹងប្រព្រឹត្តទៅនៅអគាររដ្ឋសភា (ហាណូយ) នាព្រឹកថ្ងៃទី ៦ ខែមករា ក្នុងក្របខ័ណ្ឌនៃពិធីអបអរសាទរខួបលើកទី ៨០ ទិវាបោះឆ្នោតសកលលើកដំបូងដើម្បីជ្រើសរើសរដ្ឋសភាវៀតណាម។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយខុទ្ទកាល័យរដ្ឋសភា និងក្រសួងមហាផ្ទៃ រៀបចំព្រឹត្តិការណ៍នេះ។
ជ្រុងមួយនៅការតាំងពិព័រណ៍។ |
ការតាំងពិព័រណ៍ “៨០ ឆ្នាំរដ្ឋសភាវៀតណាមអមដំណើរជាមួយប្រជាជាតិ” បង្កើតឡើងវិញយ៉ាងរស់រវើកនូវដំណើរ ៨០ ឆ្នាំនៃការបង្កើតនិងការអភិវឌ្ឍរបស់រដ្ឋសភាវៀតណាម តាមរយៈប្រព័ន្ធរូបភាព ឯកសារ និងវត្ថុលេចធ្លោ ដែលរៀបចំឡើងតាមដំណាក់កាលប្រវត្តិសាស្ត្រ ចាប់ពីមហាសន្និបាតប្រជាជនទូទាំងប្រទេស Tan Trao - ដែលជាទម្រង់ដំបូងនៃរដ្ឋសភាវៀតណាម - រហូតដល់រដ្ឋសភាដំណាក់កាលបច្ចុប្បន្ន។ តាមរយៈនោះ រំលេចនូវដំណើរការអភិវឌ្ឍន៍និងភាពចាស់ទុំគ្រប់ជ្រុងជ្រោយ របស់រដ្ឋសភាវៀតណាម ប្រកបដោយវិជ្ជាជីវៈ ប្រជាធិបតេយ្យ តម្លាភាព និងប្រសិទ្ធភាព; បញ្ជាក់ពីតួនាទី និងមជ្ឈភាពរបស់រដ្ឋសភានៅក្នុងប្រព័ន្ធនយោបាយ ដែលជាស្ពានរឹងមាំរវាងបក្ស រដ្ឋ និងប្រជាជន៕
នាថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៤៦ ដោយជួយជ្រោមជ្រែងនូវសេចក្ដីអំពាវនាវរបស់លោកប្រធានហូជីមិញ ប្រជាជនវៀតណាមដែលមានអាយុ ១៨ ឆ្នាំឡើងទៅ មកពីគ្រប់ទិសទីទូទាំងប្រទេស ដោយមិនប្រកាន់ភេទ ជនជាតិ សាសនា ឬវណ្ណៈសង្គម បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការបោះឆ្នោតសកលលើកដំបូង ដើម្បីជ្រើសរើសរដ្ឋសភាវៀតណាម។ ជ័យជម្នះនៃការបោះឆ្នោតសកលគឺជាព្រឹត្តិការណ៍ដ៏រុងរឿងមួយនៅក្នុងប្រវត្តិសាស្ត្រជាតិ ដោយបើកសម័យកាលអភិវឌ្ឍន៍ថ្មីរបស់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម)។