ការតាំងពិព័រណ៍រូបថត “អាស៊ាន - ៤៨ឆ្នាំសន្តិភាព វឌ្ឍនភាព និង២០ឆ្នាំវៀតណាម ចូលរួមអាស៊ាន”

ការតាំងពិព័រណ៍រូបថត “អាស៊ាន - ៤៨ឆ្នាំសន្តិភាព វឌ្ឍនភាព និង២០ឆ្នាំវៀតណាម ចូលរួមអាស៊ាន” - ảnh 1

(VOVworld) - ការតាំងពិព័រណ៍ក្រោមប្រធានបទ “អាស៊ាន - ៤៨ឆ្នាំសន្តិភាព វឌ្ឍន
ភាព និង២០ឆ្នាំវៀតណាមចូលរួមអាស៊ាន” បានប្រារព្វនាព្រឹកថ្ងៃទី៨ កញ្ញា នៅ
រដ្ឋធានីហាណូយដោយមានរូបថតចំនួន១៥០ស្ដីពីសមិទ្ធិផlដ៏លេចធ្លោដែលប្រទេស
ជាសមាជិកនិមួយៗទទួលបានក្រោយពីចូលរួមក្នុងសមាគមន៍បណ្ដាប្រជាជាតិ
អាស៊ីអាគ្នេយ៍នោះ។ជាពិសេសគឺ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី២០ទិវា
វៀតណាមចូលរួមអាស៊ាន ស្តង់តាំងបង្ហាញរបស់ប្រទេសម្ចាស់ផ្ទះ បានឧទ្ទេស
នាមរូបថតជាង៣០ស្ដីពីទឹកដី មនុស្សវៀតណាម សកម្មភាពរបស់ ថ្នាក់ដឹកនាំ
ប្រទេសនៅសម័យប្រជុំអាស៊ាន សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាដើម។
លោក Ho Quang Loi ប្រធានគណៈកម្មាធិការឃោសនាអប់រំទីក្រុង ហាណូយបាន
ឲ្យដឹងថា៖
“រូបថតទាំងឡាយនៅពិព័រណ៍នេះបានសរឲ្យឃើញនូវដំណើរការចាប់បដិសន្ធិនិង
អភិវឌ្ឍន៍របស់សហគមន៍អាស៊ាន និងការរួមវិភាគទានរបស់វៀតណាមដោយតួនា
ទីជាសមាជិកមានការទទួលខុសត្រូវនិងសកម្មនៃសហគមន៍នេះ។ទីក្រុងហាណូយ
ក៏ដូចជាប្រជាជននៅទូទាំងប្រទេសនឹងខំប្រឹងប្រែងរួមជាមួយប្រ ទេសនានាក្នុងប្លុក
 កសាងសហគមន៍អាស៊ានក្លាយទៅជាសហគមន៍សន្តិភាព មិត្តភាពនិងវឌ្ឍនភាព”។
 ពិព័រណ៍នេះនឹងប្រព្រឹត្តតៅដល់ថ្ងៃទី១៥ កញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ