ការត្រៀមរៀបចំឲ្យផ្សារណាត់ចិន-អាស៊ានលើកទី១០

ការត្រៀមរៀបចំឲ្យផ្សារណាត់ចិន-អាស៊ានលើកទី១០ - ảnh 1
តំលៃពាណិជ្ជកម្មទ្វេភាគី បានកើនឡើង ៤ រយ ពាន់លាន ដុល្លាអាមេរិក នាឆ្នាំ ២០១២ បើប្រៀបនឹង ៥៥ ពាន់ លាន ដុល្លាអាមេរិក ក្នុងឆ្នាំ ២០០២។ (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ២៣ កក្កដា នៅការិយាល័យព័ត៌មានរដ្ឋាភិបាលចិន បានប្រព្រឹត្តទៅសន្និសីទការសែតឧទ្ទេសនាមអំពីស្ថានភាពសហប្រតិបត្តិការ
សេដ្ឋកិច្ច-ពាណិជ្ជកម្មចិន-អាស៊ាន ក្នុយរយៈពេល ១០ ឆ្នាំ កន្លងមក និង
ការត្រៀមរៀបចំឲ្យផ្សារណាត់ចិន-អាស៊ានលើកទី១០។  ថ្លែងមតិក្នុងសន្និសីទ
ការសែតអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក​ Gao Yan បានឲ្យដឹងថា៖ ក្នុង
រយៈពេល ១០ ឆ្នាំ កន្លងមក កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី
ទទួលបានសមិទ្ធិលេចធ្លោ។ តំលៃពាណិជ្ជកម្មទ្វេភាគី បានកើនឡើង ៤ រយ
ពាន់លាន ដុល្លាអាមេរិក នាឆ្នាំ ២០១២ បើប្រៀបនឹង ៥៥ ពាន់ លាន ដុល្លាអាមេរិក
ក្នុងឆ្នាំ ២០០២។ ការវិនិយោគទ្វេភាគី ចិន-អាស៊ានបាន ហួសកំរិត ៧០ ពាន់លាន
ដុល្លាអាមេរិក ក្នុងរយៈពេល ១០ ឆ្នាំ។ ទ្រង់ទ្រាយទេសចរណ៍រវាងចិននិងអាស៊ាន
ក៏ត្រូវបានបើកទូលាយ។ ចំនួនភ្ញៀវទេសចរណ៍ ចិនទៅទស្សនានៅតំបន់អាស៊ាន
ទទួលបានជាង ៧៣ លាននាក់ កើនឡើង ២.៦ ដង បើប្រៀបនឹង ១០ ឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ