ការទូតវៀតណាម ដើម្បីបុព្វហេតុការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមពន្លឺនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស

(VOVWORLD) - វិស័យការទូតបានរិះរកវិធានការណ៍ជាច្រើន ដើម្បីអនុវត្តន៍សកម្មភាពយ៉ាងទូលំទូលាយលើគ្រប់ការងារកិច្ចការបរទេសទ្វេភាគី ពហុភាគី នយោបាយ ព្រំដែន ទឹកដី សេដ្ឋកិច្ច វប្បធម៌ កិច្ចគាំពារពលរដ្ឋ ការងារអំពីជនវៀតណាមនៅឯបរទេស ព័ត៌មានកិច្ចការបរទេស ការទូតសេដ្ឋកិច្ច ការទូតសុខាភិបាល  វ៉ាក់សាំង។
ការទូតវៀតណាម ដើម្បីបុព្វហេតុការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមពន្លឺនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son (រូបថត៖ Tuan Anh/baoquote.vn)

ក្នុងឱកាសទទួលអំណរឆ្នាំសកល ២០២២ នោះ ក្នុងអត្ថបទសរសេរក្រោមចំណងជើងថា “ក្រឡេកមើលវិស័យការទូតរបស់វៀតណាមក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ” ដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាននាថ្ងៃទី ១ មករា ឆ្នាំ ២០២២ នោះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា វិស័យការទូតវៀតណាមក្នុងរយៈពេល ១ ឆ្នាំ កន្លងទៅបានបន្តរួមចំណែកផ្សព្វផ្សាយយ៉ាងខ្លាំងក្លាទៅកាន់ពិភពលោក អំពីរូបភាពដ៏រស់រវើករបស់ប្រទេសវៀតណាមមានឯករាជ្យ ម្ចាស់ការ ផ្លាស់ប្ដូរថ្មី សកម្ម ច្នៃប្រឌិត ពោរពេញទៅដោយអត្តសញ្ញាណ និងប្រពៃណី ហើយជាមិត្តភក្តិ ស្មោះត្រង់ ជាដៃគូគួរឱ្យជឿទុកចិត្តរបស់មិត្តអន្តរជាតិ។ វិស័យការទូតបានរិះរកវិធានការណ៍ជាច្រើន ដើម្បីអនុវត្តន៍សកម្មភាពយ៉ាងទូលំទូលាយលើគ្រប់ការងារកិច្ចការបរទេសទ្វេភាគី ពហុភាគី នយោបាយ ព្រំដែន ទឹកដី សេដ្ឋកិច្ច វប្បធម៌ កិច្ចគាំពារពលរដ្ឋ ការងារអំពីជនវៀតណាមនៅឯបរទេស ព័ត៌មានកិច្ចការបរទេស ការទូតសេដ្ឋកិច្ច ការទូតសុខាភិបាល  វ៉ាក់សាំង។ ទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូនានាមានកាវឌ្ឍនភាពយ៉ាងខ្លាំងក្លាតាមទិសស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព បង្កើនទំនុកទុកចិត្តនយោបាយ និងផលប្រយោជន៍។ ក្នុងទំនាក់ទំនងពហុភាគីនោះ វៀតណាមបានចូលរួមក្នុងសកម្មភាព និងព្រឹត្តិការណ៍ពហុភាគីលេចធ្លោក្នុងតំបន់ និងនៅលើពិភពលោក ដោយរួមចំណែកយ៉ាងសកម្ម និងប្រកបដោយមានការទទួលខុសត្រូវចំពោះការងាររួមរបស់សហគមន៍អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ