“ ការធ្វើសក្ការះបូជាព្រះម៉ែ”-បេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក

“ ការធ្វើសក្ការះបូជាព្រះម៉ែ”-បេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក - ảnh 1
“ ការធ្វើសក្ការះបូជាព្រះម៉ែ”-បេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក

(VOV)_នាយប់ថ្ងៃទី២ មេសា នៅស្រុក Vu Ban ខេត្ត Nam Dinh (ភាគ​ខាង​ជើង
វៀតណាម) បានប្រព្រឹត្តទៅពិធីទទួលសញ្ញាប័ត្ររបស់ UNESCO ទទួល​ស្គាល់៖” “ ការ
ធ្វើសក្ការះបូជាព្រះម៉ែ ”ជាបេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្ស​លោក។ ជំនឿសាស
នាធ្វើសក្ការះបូជាព្រះម៉ែរបស់ប្រជាជនវៀតណាមជារបៀបធ្វើសក្ការះបូជាព្រះម៉ែដែល
បានប្រែក្រឡា​ជាទេវតា​នៅឋានសួគ៌ ទន្លេ និង​ព្រៃភ្នំ។ ​ពិធីធ្វើសក្ការះបូជាព្រះម៉ែរួម
មានពិធីសែនព្រេន ពិធីបញ្ចូលរូប ច្រៀង Van និងពិធីបុណ្យនានា។ ជំនឿសាសនា
នេះបានបង្ហាញនូវកត្តាប្រពៃណី ​ដូចជា​៖ ​សម្លៀកបំពាក់ តូរ្យតន្ត្រី របាំ ដោយពោ
ពេញទៅដោយអត្តសញ្ញាណវប្បធម៌​វៀតណាម ដែលបានពង្រឹងនិងពង្រីកក្នុងរយៈ
ពេលរាប់រយឆ្នាំហើយ។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam
 បានសង្កត់ធ្ងន់ថា៖

          “ ការទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក ជាមោ​ទន
ភាព អះអាងនូវតំលៃ ការរួមវិភាគទានរបស់វប្បធម៌វៀតណាមចំពោះខឿន​វប្បធម៌
រួមរបស់មនុស្សលោក។ ទន្ទឹមនឹងនោះ យើងក៏ត្រូវមានការទទួលខុសត្រូវអភិរក្ស 
ពង្រីកតំលៃបេតិកភ័ណ្ឌនេះអោយបានល្អប្រសើរថែមទៀត​។”

          នៅក្នុងពិធីនេះ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានប្រកាស” កម្មវិធីធ្វើ
សកម្មភាពជាតិអំពីកិច្ចការពារ និងពង្រីកតំលៃបេតិកភ័ណ្ឌវប្បធម៌អរូបី ធ្វើសក្ការះ
បូជាព្រះម៉ែ របស់ប្រជាជនវៀតណាម ដំណាក់កាល ២០១៧-២០២០” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ