ការនាំចេញកសិ-រុក្ខ-ជលផលរបស់វៀតណាមក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៤កើនឡើង១១%

ការនាំចេញកសិ-រុក្ខ-ជលផលរបស់វៀតណាមក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៤កើនឡើង១១% - ảnh 1
តំលៃប្រាក់នាំចេញជលផលក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៤ទទួលបាន៣,៤៥ពាន់លានដុល្លារ

(VOVworld) - តាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមថាតំលៃប្រាក់នាំចេញ
កសិ-រុក្ខ-ជលផលនៅទូទាំងប្រទេសក្នុងខែមិថុនា ទទួលបានជិត២,៣ពាន់លានដុល្លារ
អាមេរិក នាំតំលៃប្រាក់នាំចេញក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៤​ ឡើងជាង១៤,៦
ពាន់លានដុល្លា កើន១១,២%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។មេ្រចនៅ
តែជាមុខទំនិញ ដែលរក្សាបានល្បឿនកំណើនដ៏ខ្លាំងក្លាទាំងខាងបរិមាណផលិតផល
និងតំលៃប្រាក់នាំចេញ។អាមេរិក សិង្ហបុរី អារ៉ាប់ប៊ីសាអ៊ូឌីដ និងឥណ្ឌា ជាទីផ្សារនាំចូល
មេ្រចធំជាងគេបំផុតរបស់វៀតណាម។ក្នុងពេលជាមួយគ្នានោះ តំលៃប្រាក់នាំចេញ
ជលផលក្នុងរយៈពេល៦ខែដើមឆ្នាំទទួលបាន៣,៤៥​ពាន់លានដុល្លារ កើន២៤%បើ
ប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ២០១៣។អាមេរិកឈរលំដាប់ថ្នាក់ទី១ ក្នុងចំណោម
ទីផ្សារនាំចូលជលផលរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ