ការនាំចេញឈើនិងគ្រឿងសង្ហារិមរបស់វៀតណាមទទួលបានលទ្ធផលជាផ្លែផ្កា

(VOVWORLD) - គិតត្រឹមចុងខែឧសភា តម្លៃប្រាក់នាំចេញឈើ និងគ្រឿងសង្ហារឹមសម្រេចបានជាង ៦,៤ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៤២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 
ការនាំចេញឈើនិងគ្រឿងសង្ហារិមរបស់វៀតណាមទទួលបានលទ្ធផលជាផ្លែផ្កា - ảnh 1ផលិតកម្មគ្រឿងសង្ហារិមនៅឯក្រុមហ៊ុនភាគហ៊ុន WOODSLAND Tuyen Quang  (រូបថត៖ VNA)

ជាពិសេស តម្លៃប្រាក់នាំចេញគ្រឿងសង្ហារឹមបានកើនជិត ៥៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា។ នេះគឺជាតួរលេខនាំចេញខ្ពស់បំផុត ក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩។ សហគ្រាសផ្នែកឈើបានបន្សាំខ្លួននឹងស្ថានភាពថ្មី រក្សាស្ថិរភាពផលិតកម្ម បង្កើនការជួញដូរពាណិជ្ជកម្មតាមអនឡាញ ស្វែងរកដៃគូបរទេស ពង្រីកការនាំចេញ។ ដូច្នេះហើយ ទោះបីជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ផលិតកម្ម ធ្វើអាជីវកម្មក៏ដោយ ប៉ុន្តែបណ្ដាសហគ្រាសឈើវៀតណាមនៅតែរក្សាបានភាពម្ចាស់ការ ហើយអតិថិជនបរទេសជឿជាក់ក្នុងការស្វែងរកប្រភពផ្គត់ផ្គង់នៅវៀតណាមកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ