ការនាំចេញអង្កររបស់វៀតណាមមានសញ្ញាវិជ្ជមានជាច្រើន

(VOVWORLD) - ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មាន ខែចុងឆ្នាំនេះ កិច្ចសន្យានាំចេញអង្កររបស់វៀតណាមបានកើនឡើងយ៉ាងខ្លាំង ក្លា។

  តាមលោក Huynh The Nang ប្រធានសមាគមស្បៀងអាហារវៀតណាមថា ក្នុងរយៈពេល៩ខែកន្លងទៅ ប្រទេសទាំងមូលនាំចេញអង្ករជាង៤,៥លានតោន កើនឡើង២១%ខាងបរិមាណនិង១៨%ខាងតំលៃបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ជាប្រទេសមួយក្នុងចំណោមប្រទេសផលិតអង្ករទាំង៥ដ៏ធំបផុតនៅ ទ្វីបអាស៊ីនោះក្នុងឆ្នាំ២០១៧ វៀតណាមគ្រោងនឹងផលិតបានអង្ករចំនួន៤៤លាន តោន។ ផ្នែកស្រូវអង្ករដាក់ចេញគោលដៅគឺ នាំចេញអង្ករពី៤,៥ដល់៥លានតោន ជារៀងរាល់ឆ្នាំក្នុងដំណាក់កាល២០១៧-២០២០ (ពោលគឺ២,២ដល់២,៣ពាន់ លានដុល្លាអាមេរិកក្នុងមួយឆ្នាំ)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ