ការបើករថយន្តបុកចូលក្នុងហ្វូងមនុស្សនៅប្រទេសអាល្លឺម៉ង់បណ្តាលឲ្យមនុស្សចំនួន ៤ នាក់រងរបួស

(VOVWORLD) -   ប៉ូលិសអាល្លឺម៉ង់បានឲ្យដឹងថាកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩ យ៉ាងហោចណាស់មានមនុស្ស ៤ នាក់បានរងរបួស បន្ទាប់ពីមុខសញ្ញាជាបុរសម្នាក់បានប៉ុនប៉ងបើករថយន្តបុកចូលក្នុងហ្វូងមនុស្សនៅទីក្រុង Bottrop ភាគខាងលិចនៃប្រទេសនេះ។ ការវាយប្រហារនេះហាក់ដូចជាសំដៅទៅលើជនបរទេស។
ការបើករថយន្តបុកចូលក្នុងហ្វូងមនុស្សនៅប្រទេសអាល្លឺម៉ង់បណ្តាលឲ្យមនុស្សចំនួន ៤ នាក់រងរបួស - ảnh 1 ទិដ្ឋភាពនៃទីកន្លែងកើតហេតុ

យោងតាមប៉ូលីសឲ្យដឹងថា អ្នកបើកបររូបនេះមានអាយុ ៥០ ឆ្នាំ ដែលបានបើករថយន្តបុកចូលក្នុងហ្វូងមនុស្សនៅមជ្ឈមណ្ឌល Bottrop បន្ទាប់ពីពេលឆ្លងឆ្នាំថ្មី។ អ្នកបើកបររូបនេះក៏មានចេតនាបុកថែម ២ ដងទៀតលើមនុស្សដែលបានដួលនៅតាមផ្លូវ។ ក្នុងចំណោមអ្នករងរបួស មានពលរដ្ឋស៊ីរី និងអាហ្វហ្គានីស្ថាន។ អ្នកបើកបរនេះបានរត់គេចខ្លួនតាមទិសទីក្រុង Essen មុនពេលត្រូវបានប៉ូលិសចាប់ខ្លួន។ គួរបញ្ជាក់ថា ការវាយប្រហារនេះបានចាត់ទុកថាត្រូវបានរៀបចំជាមុន ហើយប៉ូលីសក៏បានឲ្យដឹងទៀតថាមានសញ្ញាដែលបញ្ជាក់មុខសញ្ញាមានជំងឺសរសៃប្រសាទផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ