ការបាក់ស្រុតដីដោយទឹកភ្លៀងធំបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ត្រូវបាន បាត់បង់ជីវិតនៅប្រទេសកូឡុំប៊ី

(VOVWORLD) - អាជ្ញាធរប្រទេសកូឡុំប៊ី បានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្សចំនួន ១១ នាក់ត្រូវបានបាត់បង់ជីវិតនៅទីរួមស្រុក Marquetalia  រដ្ឋ Caldas  ភាគកណ្តាលប្រទេសកូឡុំប៊ី។
ការបាក់ស្រុតដីដោយទឹកភ្លៀងធំបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ត្រូវបាន បាត់បង់ជីវិតនៅប្រទេសកូឡុំប៊ី - ảnh 1 ការបាក់ស្រុតដីដោយទឹកភ្លៀងធំបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ត្រូវបាន បាត់បង់ជីវិតនៅប្រទេសកូឡុំប៊ី

ថ្លែងមតិទៅកាន់វិទ្យុសម្លេងមូលដ្ឋាន នាថ្ងៃទី ១១ ខែតុលា អភិបាលក្រុង Marquetalia លោក Luis Betancurt បានឱ្យដឹងថាក្នុងចំណោមអ្នកស្លាប់មាន ទាំងកុមារហើយក្រៅពីនោះមានអ្នកបាត់ខ្លួនចំនួន ៥ នាក់ទៀតផង។ យោងតាម របាយការណ៍ជាបឋមបានឲ្យដឹងថា ទឹកភ្លៀងបានបណ្តាលឱ្យមានការបាក់ស្រុតដី ដែលប៉ះពាល់ដល់ក្រុមគ្រួសារចំនួន ៧ គ្រួសារនៅទីរួមស្រុកនេះដែរ។ នាបច្ចុប្បន្ន កងកម្លាំងជួយសង្គ្រោះបន្ទាន់បានជួយសង្គ្រោះមនុស្សចំនួន ២៨ នាក់ដែលត្រូវបាន ជាប់គាំង ហើយក៏បានបញ្ជូនជនរងរបួសចំនួន ៤ នាក់ទៀតទៅកាន់មន្ទីរពេទ្យ។ ទន្ទឹមនឹងនោះដែរ អាជ្ញាធរមូលដ្ឋានក៏បានអំពាវនាវក្រុមជួយសង្គ្រោះមកពីទីក្រុង ជិតខាងសំដៅទៅស្វែងរកមនុស្សបាត់ខ្លួននិងជួយឧបត្ថម្ភដល់ក្រុមគ្រួសារ រងគ្រោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ