ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទី២ចាប់ផ្ដើមជាផ្លូវការ

(VOVWORLD) - ថ្ងៃត្រង់ទី ៧ ឧសភា (តាមមោងវៀតណាម) អ្នកបោះឆ្នោតបារាំង បានចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី ២ ជាផ្លូវការ។ នេះគឺជាជុំ បោះឆ្នោតសម្រេចដើម្បីជ្រើសរើសឲ្យបានថ្នាក់ដឹកនាំថ្មីរបស់ប្រទេសបារាំងនា ៥ ឆ្នាំខាងមុខ។ 
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទី២ចាប់ផ្ដើមជាផ្លូវការ - ảnh 1 ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទី២ចាប់ផ្ដើមជាផ្លូវការ

(VOVworld) – ថ្ងៃត្រង់ទី ៧ ឧសភា (តាមមោងវៀតណាម) អ្នកបោះឆ្នោតបារាំង បានចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី ២ ជាផ្លូវការ។ នេះគឺជាជុំ បោះឆ្នោតសម្រេចដើម្បីជ្រើសរើសឲ្យបានថ្នាក់ដឹកនាំថ្មីរបស់ប្រទេសបារាំងនា ៥ ឆ្នាំខាងមុខ។ គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី២ មិនត្រឹមតែសំខាន់សម្រាប់នយោបាយបារាំងនិងប្រជាជនបារាំងប៉ុណ្ណោះទេថែមទាំងទាំងពាក់ព័ន្ធន់ទៅនឹងជោគវាសនារបស់សហភាពអឺរ៉ុបទំាងមូល (EU) ទៀត ផង។ អ្នកបោះឆ្នោតក្នុងទូទាំងប្រទេសបារាំងចំនួន ៤៥ លាននាក់បានទៅបោះឆ្នោត ។ ការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី ២ គឺជារត់ប្រណាំងដ៏ម៉ឹងម៉ាត់ រវាងបេក្ខជនតាមទិសដៅនិយមកណ្ដាលនិយមមិនជ្រុលនិយម លោក Emmanuel Macron ជាមួយបេក្ខជននៃភាគីស្តាំនិយម លោកស្រី Marine Le Pen។ តាមលទ្ធផលនៃការបោះប្រជាមតិបានឲ្យដឹងថា៖ ៥៩% អ្នកបោះឆ្នោតគាំទ្រ លោក Emmanuel Macron ក្នុងពេលនោះ លោកស្រី Le Pen នៅទទួលបានសម្លេងគាំទ្រចំនួន ៤១% តែប៉ុណ្ណោះ។ ជម្រើសរបស់មជ្ឈដ្ឋានអ្នក បោះឆ្នោតបារាំងនាថ្ងៃទី ៧ ឧសភា នឹងសម្រេចទិសដៅអភិវឌ្ឍន៍របស់បារាំង ក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ៖ ទិសដៅនិយមកណ្តាលមិនជ្រុលនិយមគាំទ្រ សកលភាវូបនីយកម្មនិងធ្វើសមាហរណកម្មស៊ីជម្រៅថែមទៀតជាមួយ EU របស់លោក Marcon ឬតាមទិសដៅស្តាំនិយមប្រមូលផ្តុំទៅលើការបិទទ្វារព្រំដែន និងលុបចោលប្រាក់អឺរ៉ូរួមរបស់លោកស្រី Le Pen។

តាមគំរោង លទ្ធផលបំដូងនឹងត្រូវបានប្រកាស នាព្រឹកថ្ងៃទី ៨ ឧសភា និងប្រធានាធិបតីថ្មី របស់បារាំងនឹងទទួលដំណែងនាថ្ងៃទី ១៤ ឧសភា ខាងមុខ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ