ការបោះឆ្នោតនៅ​​​ថៃ៖ សម្ព័ន្ធគណបក្សចំនួន៨​​បានយល់ព្រម​បន្ត​តែងតាំង​លោក Pita Limjaroenrat ជា​នាយករដ្ឋមន្ត្រី

(VOVWORLD) - សម្ព័ន្ធគណបក្សចំនួន៨បានយល់ព្រមបន្តការតែងតាំងលោកជាបេក្ខជននាយករដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំរដ្ឋសភាថៃដើម្បីជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី១៩ ខែកក្កដាខាងមុខ។
ការបោះឆ្នោតនៅ​​​ថៃ៖ សម្ព័ន្ធគណបក្សចំនួន៨​​បានយល់ព្រម​បន្ត​តែងតាំង​លោក Pita Limjaroenrat ជា​នាយករដ្ឋមន្ត្រី - ảnh 1ប្រធានគណបក្សឆ្ពោះទៅមុខ ចាប់ដៃជាមួយប្រធានគណបក្សដើម្បីប្រទែសថៃ បន្ទាប់ពីកិច្ចប្រជុំនៃសម្ព័ន្ធគណបក្សនយោបាយទាំង ៨ នាយប់ថ្ងៃទី១៧ ខែកក្កដា។ រូបថត៖ Bangkokpost

កាលពីថ្ងៃទី ១៧ ខែកក្កដា មេដឹកនាំគណបក្សឆ្ពោះទៅមុខ (MFP) ដែលដឹកនាំសម្ព័ន្ធគណបក្សដ៏មានសក្តានុពលកំពុងរកវិធីបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសថៃ លោក Pita Limjaroenrat បានឲ្យដឹងថា សម្ព័ន្ធគណបក្សចំនួន៨បានយល់ព្រមបន្តការតែងតាំងលោកជាបេក្ខជននាយករដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំរដ្ឋសភាថៃដើម្បីជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី១៩ ខែកក្កដាខាងមុខ។

មុននោះ ក្នុងការបោះឆ្នោតជុំទី១ នាថ្ងៃទី១៣ ខែកក្កដាកន្លងទៅ លោក Pita គឺជាបេក្ខជនតែមួយគត់ដែលត្រូវបានតែងតាំងនិងដាក់ឱ្យបោះឆ្នោតក្នុងរដ្ឋសភា ប៉ុន្តែលោកទទួលបានសំឡេងគាំទ្រចំនួន ៣២៤ សំឡេងតែប៉ុណ្ណោះ ពោលគឺទាបជាងកម្រិតអប្បបរមា ៣៧៥សំឡេងដែលត្រូវការដើម្បីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីទី៣០របស់ថៃ។

កាលពីថ្ងៃទី ១៧ ខែកក្កដានេះដែរ សមាជិកព្រឹទ្ធសភា លោក Somchai Sawaengkarn បាននិយាយថា បញ្ហាថាតើលោក Pita មានលក្ខណៈគ្រប់គ្រាន់សម្រាប់តែងតាំងជានាយករដ្ឋមន្ត្រីជាថ្មីម្តងទៀតក្នុងការបោះឆ្នោតសភានាពេលខាងមុខ នឹងត្រូវបានយកមកពិភាក្សាជាមួយប្រធានរដ្ឋសភា លោក Wan Muhamad Noor Matha នៅថ្ងៃទី ១៨ ខែកក្កដានេះ។.

រដ្ឋធម្មនុញ្ញរបស់ថៃបានអនុញ្ញាតឱ្យព្រឹទ្ធសភាដែលមានសមាជិកព្រឹទ្ធសភាចំនួន ២៥០ នាក់ដែលត្រូវបានតែងតាំងដោយកងទ័ពថៃ ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីជាមួយសភាតំណាងរាស្រ្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ