ការបោះឆ្នោតនៅអាមេរិក៖មហាសេដ្ឋីលោក D.Trump ប្រកាសផែនការបង្កើន សមត្ថភាពយោធាអាមេរិក

ការបោះឆ្នោតនៅអាមេរិក៖មហាសេដ្ឋីលោក D.Trump ប្រកាសផែនការបង្កើន សមត្ថភាពយោធាអាមេរិក - ảnh 1
លោក Donald Trump ថ្លែងមតិក្នុងយុទ្ធនាការបោះឆ្នោតមួយនៅទីក្រុង Phoenix នាថ្ងៃទី៣១ សីហា (រូបថត៖AFP/TTXVN)

(VOVworld) – នាថ្ងៃទី៧ កញ្ញា បេក្ខជននៃគណៈបក្សសាធារណៈរដ្ឋលោក
Donald Trump បានសន្យាថា នឹងបង្កើនបន្ថែមថវិការសំរាប់វិស័យការពារជាតិ ហើយ
រៀបចំយ៉ាងឆាប់រហ័សនូវផែនការមួយសំដៅវាយឲ្យបរាជ័យអង្គការរដ្ឋ អ៊ីស្លាម
(IS) ស្វ័យប្រកាស ប្រសិនបើលោកត្រូវបានបោះឆ្នោតជាប្រធានាធិបតី អាមេរិក។
ថ្លែងមតិទៅកាន់អ្នកគាំទ្រនៅក្រុង Philadelphia លោក Trump ប្រកាស ថា កងទ័ព
អាមេរិកបានចុះខ្សោយ ហើយត្រូវការបង្កើនទាហាន បំពេញបន្ថែម យន្តហោះ
ចម្បាំងនិងនាវាទៀតផង។សេចក្ដីប្រកាសរបស់លោក Trump ត្រូវបាន នាំចេញក្នុង
កាលៈទេសៈដែលការរត់ប្រណាំងធ្វើជាម្ចាស់សេតវិមានរវាងលោករូបនេះនិងអតីត
រដ្ឋមន្រ្តីការបរទេសលោកស្រី Hillary Clinton កំពុង ប្រព្រឹត្តទៅយ៉ាងប្រផិតប្រផើយ។
ចំណុចគួរឲ្យទាក់ទាញនោះគឺ មហាសេដ្ឋីរូបនេះ ទទួលបានការគាំទ្រពីមជ្ឈដ្ឋាន
យោធា ច្រើនជាងដៃគូប្រកួតរបស់ខ្លួន។តាម លទ្ធផលនៃការស្ទង់មតិថ្មីបំផុត
ប្រកាសដោយទីភ្នាក់ងារសារព័ត៌មាន NBC News ថា លោក Donald Trump ទទួល
បានការគាំទ្រ១៩%ច្រើនជាងលោកស្រី Hillary Clinton ក្នុងក្រុមអ្នកបោះឆ្នោត
កងទ័ពនិងទាហានជើងចាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ