ការបោះឆ្នោតនៅអាមេរិក២០១៦៖អាត្រាអ្នកបោះឆ្នោតគាំទ្រលោកស្រី H.Clinton កើនយ៉ាងខ្លាំង

(VOVworld)-អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Hilary Clinton បន្តជា បេក្ខជនដែលមានប្រជាប្រិយភាពរបស់គណៈបក្សប្រជាធិបតេយ្យក្នុងការដណ្តើម សន្លឹកឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦។ អាត្រាអ្នកបោះឆ្នោតគាំទ្រលោក
ស្រីមានការកើនឡើង បន្ទាប់ពីការជជែកវែកញែកដំបូងរបស់បេក្ខជនគណៈបក្ស ប្រធិបតេយ្យនាថ្ងៃទី១៣តុលាកន្លងទៅ។ ក្នុងការជជែកវែកញែកនេះ​លោកស្រី
Clinton ជាមួយលោក Sanders ជាបេក្ខជននាំមុខរបស់គណៈបក្សប្រជាធិបតេយ្យ បានបង្ហាញនូវទស្សនបញ្ច្រាសគ្នាអំពីគោលនយោបាយធ្វើអន្តរាគមន៍របស់​អាមេ
រិកនៅមជ្ឈឹមប៉ូព៌ា បញ្ហាត្រួតពិត្យសព្វាវុធនៅអាមេរិក និងគោលនយោបាយ សេដ្ឋ
កិច្ច ក៏ដូចជាបញ្ហាមួយចំនួនក្នុងគោលមាគ៌ាកិច្ចការបរទេសនៃប្រទេសនេះ។ តាម
ផែនការ គណៈបក្សប្រជាធិបតេយ្យបានដំឡើងផែនការរៀបចំការជជែកវែក ញែក
ចំនួន៦លើក មុននឹងប្រព្រឹត្តទៅការបោះឆ្នោតដំបូងរបស់គណៈបក្សនេះ នាខែ
កុម្ភៈឆ្នាំ២០១៦ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ