ការបោះឆ្នោតប្រធានាធិបតីនៅអាប់ហ្គានីស្ថាន៖អតីតរដ្ឋមន្ត្រីការបរទេស Abdulla នាំមុខជាបណ្ដោះអាសន្ន

ការបោះឆ្នោតប្រធានាធិបតីនៅអាប់ហ្គានីស្ថាន៖អតីតរដ្ឋមន្ត្រីការបរទេស Abdulla នាំមុខជាបណ្ដោះអាសន្ន - ảnh 1
អតីតរដ្ឋមន្ត្រីការបរទេស Abdulla Abdulla កំពុងនាំមុខក្នុងការបោះឆ្នោតប្រធានាធិបតីអាប់ហ្គានីស្ថាន (AFP)

        Vovworld-តាមមជ្ឈដ្ឋានមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ឯករាជ​
អាប់ហ្គានីស្ថាន (IEC) ថា ជាមួយសំលេងគាំទ្រជិត៥០%ដែលបានរាប់​នោះ អតីត
រដ្ឋមន្ត្រីការបរទេស Abdulla Abdulla កំពុងនាំមុខក្នុងការបោះ​ឆ្នោត​ប្រធានាធិបតីនៅ
ប្រទេសនេះ។ ថ្លែងមតិក្នុងសន្និសីទកាសែតនាថ្ងៃទី២០មេសា ប្រធាន IEC លោក
Mohammad Yusuf Nuristani បានឲ្យដឹងថា លទ្ធផលនៃការ​រាប់​សន្លឹកឆ្នោត៥០%នៃ
ខេត្តក្រុងចំនួន៣៤លើទូទាំងប្រទេសបានសឲ្យឃើញថា បេក្ខជន Abdulla ទទួលបាន
សំលេងគាំទ្រប្រមាណ៤៤,៤% បន្ទាប់នោះគឺ​បេក្ខជន Ashraf Ghani Ahmadzai ជាមួយ
សំលេងគាំទ្រប្រមាណ៣៣,២%។ លទ្ធផលជាផ្លូវការនឹងបានប្រកាសនាថ្ងៃទី១៤
ឧសភា។ ក្នុងករណីដែល​គ្មាន​បេក្ខជនណាដណ្ដើមបានសំលេងគាំទ្រជាង៥០% បេក្ខជនចំនួន២ដែលមាន​សំលេង​គាំទ្រច្រើនបំផុតនឹងចូលរួមការប្រណាំងវគ្គទី២នា
ថ្ងៃទី២៨ឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ