ការបោះឆ្នោតប្រធានាធិបតីបារាំង៖អ្នកបោះឆ្នោតភាគច្រើនមិនទាន់សំរេចជ្រើសរើសបេក្ខជនណា

ការបោះឆ្នោតប្រធានាធិបតីបារាំង៖អ្នកបោះឆ្នោតភាគច្រើនមិនទាន់សំរេចជ្រើសរើសបេក្ខជនណា - ảnh 1
បេក្ខជនប្រធានាធិបតីបារាំងលោក Emmanuel Macron ក្នុងយុទ្ធនាការបោះឆ្នោតនៅទីក្រុង Lyon នាថ្ងៃទី៤ កុម្ភៈ (រូបថត៖AFP/TTXVN)

(VOVworld) - នៅពេលវេលា២ខែមុននឹងវង់ទី១នៃការបោះឆ្នោតប្រធានាធិបតី
អ្នកបោះឆ្នោតបារាំងចំនួន៥៤%មិនទាន់សំរេចជ្រើសរើសបេក្ខជនណានៅឡើយទេ។
តាមលទ្ធផលនៃការស្ទង់មតិអនុវត្តន៍ដោយក្រុមហ៊ុន Odoxa ថា មិនមានពេលណា
ដែលប្រជាជនបារាំងនៅស្ទាក់ស្ទើរដូច្នេះក្នុងការសំរេចជ្រើសរើសអ្នកណាទេ។
ខណៈពេលនោះ នៅពេលវេលាដូចគ្នានៃការបោះឆ្នោតចំនួន២លើក មុននេះកាល
ពីឆ្នាំ២០១២និង២០០៧ អ្នកបោះឆ្នោតសុទ្ធតែមានជម្រើសរបស់ខ្លួន ហើយ។អាច
និយាយបានថា ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំនេះ រាល់បម្រែ បម្រួលគួរឲ្យភ្ញាក់
ផ្អើលនាពេលកន្លងទៅស្ដីអំពីរឿងអាស្រូវខាងហិរញ្ញវត្ថុទាក់ទិនដល់បេក្ខជន បាន
បណ្ដាលឲ្យប្រជាជនបារាំងបាត់ទិសដៅក្នុងការនាំចេញ សេចក្ដីសំរេចរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ