ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០៖ បេក្ខជន Joe Biden បង្កើនគម្លាតជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការប្រកួតប្រណាំងនៅរដ្ឋ Michigan

(VOVWORLD) - លោក Joe Biden បានបង្កើនគម្លាតដាច់ឆ្ងាយពីអត្រាសំលេងគាំទ្រចំពោះប្រធានាធិបតីអាមេរិកលោក  Donald Trump នៅរដ្ឋ Michigan (ពោលគឺទទួលបានអត្រា៥៣% បើប្រៀបធៀបនឹង ៤១%)។
ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០៖ បេក្ខជន Joe Biden បង្កើនគម្លាតជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការប្រកួតប្រណាំងនៅរដ្ឋ Michigan - ảnh 1 អតីតអនុប្រធានាធិបតីអាមេរិក Joe Biden (ឆ្វេង) និងប្រធានាធិបតីអាមេរិកលោក Donald Trump (ខាងស្តាំ) ។ (រូបថត៖ AFP / TTXVN)

នាថ្ងៃទី ៧ ខែមិថុនា យោងតាមលទ្ធផលនៃការស្ទង់មតិដែលទើបនឹងប្រកាស បានឲ្យដឹងថាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden បានបង្កើនគម្លាតដាច់ឆ្ងាយពីអត្រាសំលេងគាំទ្រចំពោះប្រធានាធិបតីអាមេរិកលោក  Donald Trump នៅរដ្ឋ Michigan (ពោលគឺទទួលបានអត្រា៥៣% បើប្រៀបធៀបនឹង ៤១%) ។

តាមការស្ទង់មតិស្រដៀងនេះដែរ ក៏បានបង្ហាញឲ្យឃើញថា អ្នកបោះឆ្នោតភាគច្រើននៅរដ្ឋ Michigan មិនពេញចិត្តចំពោះការដោះស្រាយរបស់លោក Donald Trump ក្នុងអំឡុងពេលដែលជំងឺរាតត្បាតសកល Covid-19 បានផ្ទុះឡើង។ មុននេះការស្ទង់មតិរបស់ Fox News ដែលបានប្រកាសកាលពីថ្ងៃទី ៣ ខែមិថុនាបានបង្ហាញថាលោក Donald Trump កំពុងរត់តោងកន្ទុយលោក Joe Biden នៅក្នុងរដ្ឋសំខាន់ៗចំនួន ៣ ផ្សេងទៀត ដែលលោក Donald Trump ធ្លាប់ទទួលជ័យជំនះកាលពីឆ្នាំ ២០១៦ រួមមានរដ្ឋ Ohio Wisconsin និង Arizona ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ