ការបោះឆ្នោតប្រធានាធិបតីអាមេរិក៖លោកស្រី Clinton ដណ្ដើមបានជ័យជំនះនៅ Puerto Rico

(VOVworld) - សារព័ត៌មានអាមេរិកនាព្រឹកថ្ងៃទី៦ មិថុនា បានផ្សាយថា អតីតរដ្ឋមន្រ្តី
ការបរទេសអាមេរិកលោកស្រី Hillary Clinton ដណ្ដើមបានជ័យជំនះក្នុង ការបោះ
ឆ្នោតបឋមរបស់គណៈបក្សប្រជាធិបតេយ្យដែលបានប្រព្រឹត្តទៅនាថ្ងៃទី៥ មិថុនានៅ
 Puerto Rico ជាដែនដីបរទេសរបស់អាមេរិក។ដោយទទួលបាន សម្លេងគាំទ្រចំនួន
៦២,៥% នាបច្ចុប្បន្នលោកស្រី Clinton កំពុងនាំមុខអ្នកប្រកួត គឺព្រឹទ្ធសមាជិករដ្ឋ
Vermont លោក Bernie Sanders ដែលគ្រាន់តែទទួលបាន សម្លេងគាំទ្រជាង៣៧%
ប៉ុណ្ណោះ។តាមការស្ថិតិរបស់សារព័ត៌មានអាមេរិក លោកស្រី Clinton កំពុងមាន
តំណាងចំនួន២៣៥៥នាក់ ហើយលោកស្រីរូបនេះ ត្រូវការទទួលបានតំណាងជិត
៦០នាក់ទៀតតែប៉ុណ្ណោះដើម្បីក្លាយទៅជាតំណាងនៃគណៈបក្សប្រជាធិបតេយ្យ
ក្នុងការប្រណាំងប្រជែងចូលទៅសេតវិមាននាចុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ