ការបោះឆ្នោតប្រធានាធិបតីអាមេរិក២០១៦៖បេក្ខជន B.Carson ឈានឈានមុខគេក្នុងការប្រណាំងនៃគណៈបក្សសាធារណៈរដ្ឋ

ការបោះឆ្នោតប្រធានាធិបតីអាមេរិក២០១៦៖បេក្ខជន B.Carson ឈានឈានមុខគេក្នុងការប្រណាំងនៃគណៈបក្សសាធារណៈរដ្ឋ - ảnh 1
បេក្ខជនប្រធានាធិបតីអាមេរិកនៃគណៈបក្សសាធារណៈរដ្ឋលោក Ben Carson (រូបថត៖Reuters)

(VOVworld) - ការប្រណាំងដណ្ដើមសិទ្ធិតំណាងឲ្យគណៈបក្សសាធារណៈរដ្ឋក្នុង
ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ បានគូសសញ្ញានូវរបត់ថ្មីមួយនៅ
ពេលបេក្ខជន Ben Carson បានឈ្នះលើមហាសេដ្ឋី Donald Trump ជាលើកដំបូង
ដើម្បីឈានឡើងលំដាប់ថ្នាក់ទី១។តាមលទ្ធផលនៃការស៊ើបអង្កេតសាធារណៈមតិ
ថ្មីបំផុតប្រកាសដោយ NBC News/Wall Street Journal នាថ្ងៃទី២ វិច្ចិកា គ្រូពេទ្យវះកាត់
សរសៃប្រសាទដែលបានចូលនិវត្តន៍ Ben Carson ទទួលបាន ២៩%សំលេងគាំទ្រពី
ប្រជាជនដែលលោក Donald Trump ទទួលបានត្រឹមតែ២៣%ប៉ុណ្ណោះ។នេះជា
អាត្រាគាំទ្រខ្ពស់បំផុតដែលបេក្ខជនមួយរូបចំណុះគណៈ បក្សសាធារណៈរដ្ឋ
ទទួលបានក្នុងការស៊ើបអង្កេតសាធារណៈមតិតាំងពីដើមយុទ្ធនាការបោះឆ្នោតមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ