ការបាញ់ប្រហារនៅឯយុទ្ធនាការបោះឆ្នោតនៅសហរដ្ឋអាមេរិក អតីតប្រធានាធិបតី Trump ត្រូវបានជម្លៀសចេញ

(VOVWORLD) - អតីតប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃទី ១៣ ខែកក្កដា ត្រូវបានភ្នាក់ងារសេវាសម្ងាត់ការពារ និងជម្លៀសចេញភ្លាមៗ  បន្ទាប់ពីមានការបាញ់ប្រហារ នៅកន្លែងដែលលោកកំពុងធ្វើយុទ្ធនាការនៅរដ្ឋ Pennsylvania។ 
ការបាញ់ប្រហារនៅឯយុទ្ធនាការបោះឆ្នោតនៅសហរដ្ឋអាមេរិក អតីតប្រធានាធិបតី Trump ត្រូវបានជម្លៀសចេញ - ảnh 1លោក Donald Trump ត្រូវបានកងកម្លាំងសន្តិសុខជម្លៀសចេញពីកន្លែងធ្វើឃាត (រូបថត៖ រ៉យទ័រ)

អតីតប្រធានាធិបតី Donald Trump ទើបតែចាប់ផ្តើមសុន្ទរកថា  នៅពេលដែលការបាញ់ប្រហារជាច្រើនបានផ្ទុះឡើង ដែលបង្ខំឱ្យលោក D. Trump និងអ្នកដែលមានវត្តមានចូលបាំងមុខ។ ភ្លាមៗ កងកម្លាំងសន្តិសុខអាមេរិកមានវត្តមានដើម្បីការពារ និងជម្លៀសលោក D.Trump។ បណ្តាញព័ត៌មានអាមេរិកមួយចំនួនបានឲ្យដឹងថា លោក D. Trump រងរបួសស្រាល។ តាមព័ត៌មានបឋម ជនសង្ស័យត្រូវបានគេជឿថា នៅលើដំបូលផ្ទះនៅខាងក្រៅកន្លែងប្រព្រឹត្តទៅព្រឹត្តិការណ៍ ហើយបានប្រើកាំភ្លើងបាញ់។ ជននេះត្រូវសន្តិសុខអាមេរិកបាញ់ទម្លាក់ បន្ទាប់ពីបើកការបាញ់ប្រហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ