អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមអញ្ជើញដឹកនាំសម័យប្រជុំលើកទី២នៃអនុគណៈកម្មាធិការការងារកម្មាភិបាល

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ សីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ប្រធានអនុគណៈកម្មាធិការការងារកម្មាភិបាលនៃមហាសន្និបាតបក្សលើកទី ១៤ បានដឹកនាំសម័យប្រជុំលើកទី ២ នៃអនុគណៈកម្មាធិការ។ អញ្ជើញចូលរួមកិច្ចប្រជុំមាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន។

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមអញ្ជើញដឹកនាំសម័យប្រជុំលើកទី២នៃអនុគណៈកម្មាធិការការងារកម្មាភិបាល - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ VOV)

នៅក្នុងកិច្ចប្រជុំនោះ សមាជិកអនុគណៈកម្មការបានពិភាក្សានិងផ្តល់យោបល់លើខ្លឹមសារនៃសេចក្តីព្រាងឯកសារស្តីពីការងារបុគ្គលិករបស់បក្ស។ នៅក្នុងសុន្ទរកថាបញ្ចប់ លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមបានបញ្ជាក់ថា ចាំបាច់ត្រូវជ្រួតជ្រាបអំពីសារៈសំខាន់នៃការងារបុគ្គលិក និងការរៀបចំបុគ្គលិកសម្រាប់មហាសន្និបាតបក្សលើកទី១៤ ទន្ទឹមនឹងនោះក៏ត្រូវទទួលមរតកមនោគមវិជ្ជានិងការតម្រង់ទិសយ៉ាងជាក់ស្តែងរបស់អតីតអគ្គលេខាបក្ស លោកង្វៀន ភូ ជុង ដែលជាអតីតប្រធានអនុគណៈកម្មាធិការការងារបុគ្គលិកនៅឯសម័យប្រជុំទី១។ ជាពិសេស លទ្ធផលនៃការបូកសរុបបុគ្គលិកនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមអញ្ជើញដឹកនាំសម័យប្រជុំលើកទី២នៃអនុគណៈកម្មាធិការការងារកម្មាភិបាល - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានស្នើថា ការងារបុគ្គលិកនៃមហាសន្និបាតត្រូវធ្វើជាបន្ទាន់និងប្រុងប្រយ័ត្ន ធានាបាននូវសាមគ្គីភាព និងឯកភាពក្នុងបក្ស; ត្រូវធានាការរក្សាតួនាទីដឹកនាំរបស់បក្ស។ បុគ្គលិកដែលត្រូវបានពិចារណាជ្រើសរើសត្រូវតែជាកម្មាភិបាលដែលមានសមត្ថភាពដឹកនាំ លក្ខណៈសម្បត្តិវិជ្ជាជីវៈ កិត្យានុភាពក្នុងចំណោមប្រជាជន និងក្នុងបក្ស ហើយត្រូវដាក់ផលប្រយោជន៍របស់បក្ស របស់ប្រទេសជាតិ និងប្រជាជនជាចម្បង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ