ការបាញ់រះក្នុងសាលានៅអាមេរិក៖ យ៉ាងហោចណាស់មានមនុស្ស ៣នាក់បានស្លាប់ ជនសង្ស័យជាកុមារ
(VOVWORLD) - ការវាយប្រហារបានកើតឡើងនៅសាលាឯកជនមួយក្នុងទីក្រុង Madison រដ្ឋ Wisconsin នៅថ្ងៃទី ១៦ ខែធ្នូ (ម៉ោងក្នុងតំបន់)។ ការបាញ់រះនេះបានធ្វើឱ្យគ្រូបង្រៀនម្នាក់និងសិស្សម្នាក់ស្លាប់ ហើយបណ្តលឲ្យសិស្ស៦នាក់ផ្សេងទៀតរងរបួស ។ ជនសង្ស័យត្រូវបានកំណត់ជាសិស្សម្នាក់នៃសាលានេះ បានប្រើប្រាស់កាំភ្លើងខ្លី ហើយបានស្លាប់នៅនឹងកន្លែងផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ មេប៉ូលីសទីក្រុង Madison លោក Shon Barnes បាននិយាយថា មូលហេតុនៃឧក្រិដ្ឋកម្មនេះ មិនទាន់ច្បាស់នៅឡើយ ហើយប៉ូលីសកំពុងព្យាយាមស៊ើបអង្កេតរកមូលហេតុពិតប្រាកដ។ ក្នុងចំណោមសិស្សដែលរងរបួសទាំង៦នាក់ មាន២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់អាយុជីវិត។
សាលា Abundant Life Christian School គឺជាកន្លែងអប់រំមួយដែលមានសិស្សប្រហែល ៣៩០នាក់ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់ទី ១២។ ភ្លាមៗបន្ទាប់ពីឧបទ្ទវហេតុនេះ បុគ្គលិកមុខងារបានដាក់ពង្រាយជំនួយភ្លាមៗដើម្បីនាំសិស្ស វិលត្រឡប់ទៅគ្រួសារវិញ។
អ្នកស្រី Jill Underly អគ្គនាយិកានៃមន្ទីរអប់រំ Wisconsin បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការផ្លាស់ប្តូរថា៖ "សោកនាដកម្មនេះគឺជាសាររំលឹកដ៏ខ្លាំអក្លាថា យើងត្រូវខិតខំបន្ថែមទៀតដើម្បីការពារកុមារ និងគ្រូបង្រៀន ដោយធានាថា សោកនាដកម្មបែបនេះមិនកើតឡើងម្តងទៀតទេ" ៕