ការបាញ់រះនៅ​វិហារ​គ្រិស្ត​សាសនាជ្វីហ្វនៅអាមេរិក៖ ប្រធានាធិបតី លោក Donald Trump អំពាវនាវឱ្យប្រមូលផ្ដុំ​រាល់កម្លាំង​ដើម្បីកំចាត់នឹងការប្រឆាំង​ជនជាតិជ្វីហ្វ

(VOVWORLD) -លោក Donald Trump បានឡើងសម្លេងជំទាស់នឹងរាល់ការវាយប្រហារ “អាក្រក់ និង គំនុំគំគុំន”ទាំងនេះ ទៅលើទីតាំងគោរពជំនឿសាសនាលើទូទាំងពិភពលោក នាពេលថ្មីៗនេះ។
ការបាញ់រះនៅ​វិហារ​គ្រិស្ត​សាសនាជ្វីហ្វនៅអាមេរិក៖ ប្រធានាធិបតី លោក Donald Trump អំពាវនាវឱ្យប្រមូលផ្ដុំ​រាល់កម្លាំង​ដើម្បីកំចាត់នឹងការប្រឆាំង​ជនជាតិជ្វីហ្វ - ảnh 1 មនុស្សនៅខាងក្រៅវិហារគ្រិស្តសាសនាជ្វីហ្វនៅអាមេរិក (ប្រភព: AP)

នាថ្ងៃទី ២ ខែឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឱ្យ កំចាត់ការប្រឆាំងជនជាតិជ្វីហ្វ។ ថ្លែងនៅក្នុងពិធីបួងសួងមួយនៅសេតវិមាន ក្រោយពីកើតមានឡើងការបាញ់រះនៅវិហារគ្រិស្តសាសនាជនជាតិជ្វីហ្វនៅទីរួមស្រុក Poway សង្កាត់ San Dieogo រដ្ឋ California កាលពីថ្ងៃទី ២៧ខែមេសាកន្លងទៅ ដែលធ្វើឲ្យមនុស្សចំនួន ១ នាក់ស្លាប់ និង ៣ នាក់ផ្សេងទៀតត្រូវរបួសនោះ លោក Donald Trump បានឡើងសម្លេងជំទាស់នឹងរាល់ការវាយប្រហារ “អាក្រក់ និង គំនុំគំគុំន”ទាំងនេះ ទៅលើទីតាំងគោរពជំនឿសាសនាលើទូទាំងពិភពលោក នាពេលថ្មីៗនេះ ពីប្រទេសនូវែលសេឡង់ទៅកាន់ប្រទេសស្រីលង្កា ព្រមទាំង អំពាវនាវដល់ប្រជាជនសាមគ្គីគ្នា សំដៅធានាថាមនុស្សគ្រប់រូបអាចរួមរួស បួងសួង និងប្រតិបត្តិជំនឿសាសនាដោយសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ