ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់យុវជនដើម្បីលើកកម្ពស់ផលិតភាពការងារ

(VOVWORLD) -  នាព្រឹកថ្ងៃទី៣០ ខែមីនា នៅវិមានរដ្ឋសភា គណៈកម្មាធិការវប្បធម៌និងអប់រំនៃរដ្ឋសភា បានសម្របសម្រួលជាមួយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច  គណៈកម្មាធិការជាតិសម្រាប់យុវជន ដើម្បីរៀបចំវេទិកាយុវជនឆ្នាំ ២០២២ ក្រោមប្រធានបទ៖ “ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់យុវជន”។

ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់យុវជនដើម្បីលើកកម្ពស់ផលិតភាពការងារ - ảnh 1ទិដ្ឋភាពនៃវេទិកា (រូបថត៖ TTXVN)

អញ្ជើញជាអធិបតីក្នុងវេទិកានេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានស្នើឱ្យស្ថាប័នរដ្ឋសភា រដ្ឋាភិបាល ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន សិក្សាស្រាវជ្រាវ និងបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកំពស់គុណភាពធនធានមនុស្ស ផលិតភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ។

“គណៈកម្មាធិការវប្បធម៌និងអប់រំនៃរដ្ឋសភា ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងគណៈកម្មាធិការជាតិសម្រាប់យុវជនវៀតណាម បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ អនុវត្តន៍ឲ្យបានល្អនិងត្រួតពិនិត្យការអនុវត្តលើការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់យុវជន។ ទន្ទឹមនឹងនោះ ស្រាវជ្រាវនិងផ្តល់អនុសាសន៍ជូនរដ្ឋសភា និងរដ្ឋាភិបាល ផ្សព្វផ្សាយទាន់ពេលវេលា ដោះស្រាយការលំបាក និងមានគោលនយោបាយលោតផ្លោះ ដើម្បីជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន ផ្សារភ្ជាប់ជាមួយកម្មវិធីស្តារនីតិសម្បទា និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ”។

នៅក្នុងវេទិកានេះ គណៈប្រតិភូបានវាយតម្លៃ និងបញ្ជាក់អំពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ និងបដិវត្តន៍ឧស្សាហកម្មទី៤ លើការបណ្តុះបណ្តាលការងារនិងការងារនាពេលអនាគតសម្រាប់យុវជន។ ជាមួយគ្នានោះ ផ្តល់ព័ត៌មានស្តីពីគោលនយោបាយនិងបទពិសោធន៍របស់ក្រសួង សាខា មូលដ្ឋាន និងអង្គភាពនានា ក្នុងគោលបំណងថែរក្សា និងគាំទ្រយុវជនក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតការងារដល់យុវជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ