ការប្រកួតពានរង្វាន់រត់ម៉ារ៉ាតុងអន្តរជាតិ Dalat Ultra Trail ២០២០ លើកទី ៤ ត្រូវបានបើកជាផ្លូវការ

(VOVWORLD) - ការប្រកួតពានរង្វាន់ Dalat Ultra Trail ឆ្នាំ ២០២០ ទាក់ទាញបានការចូលរួមរបស់អត្តពលិកប្រមាណ ៥ ០០០ នាក់មកពីទូទាំងប្រទេស ដើម្បីចូលរួមការប្រកួតលើវិញ្ញាសាចំនួន ៥ គឺ ១០០ គីឡូម៉ែត្រ  ៧០ គីឡូម៉ែត្រ ៤៥ គីឡូម៉ែត្រ  ២១ គីឡូម៉ែត្រ និង ១០ គីឡូម៉ែត្រ។

នាព្រឹកថ្ងៃទី ១៩ ខែមិថុនា នៅទីលាន Lam Vien ទីក្រុង Da Lat ខេត្ត Lam Dong បានប្រព្រឹត្តិទៅពិធីបើក ការប្រកួតពានរង្វាន់រត់ម៉ារ៉ាតុងអន្តរជាតិ Dalat Ultra Trail ២០២០ លើកទី ៤។ នេះគឺជាការប្រកួតកីឡាធំបំផុត ដែលត្រូវបានប្រព្រឹត្តិទៅបន្ទាប់ពីមានការពន្យាពេលជាយូរមកហើយដោយសារ តែផលប៉ះពាល់ដោយសារជំងឺរាតត្បាត COVID-19។

ការប្រកួតពានរង្វាន់ Dalat Ultra Trail ឆ្នាំ ២០២០ ទាក់ទាញបានការចូលរួមរបស់អត្តពលិកប្រមាណ ៥ ០០០ នាក់មកពីទូទាំងប្រទេស ដើម្បីចូលរួមការប្រកួតលើវិញ្ញាសាចំនួន ៥ គឺ ១០០ គីឡូម៉ែត្រ  ៧០ គីឡូម៉ែត្រ ៤៥ គីឡូម៉ែត្រ  ២១ គីឡូម៉ែត្រ និង ១០ គីឡូម៉ែត្រ។

ការប្រកួតពានរង្វាន់រត់ម៉ារ៉ាតុងអន្តរជាតិ Dalat Ultra Trail ២០២០ នឹងប្រព្រឹត្តិទៅដល់ថ្ងៃទី ២១ ខែមិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ