ការប្រឆាំងភេរវកម្មគឺជាអាទិភាពចម្បងក្នុងគោលនយោបាយរបស់បារាំង

(VOVWORLD) - ក្នុងបទសន្ទរកថានៅសន្និសីទការទូតជាប្រចាំរបស់បារាំង ដែល ប្រព្រឹត្តទៅនៅវិមាន Elysee នាថ្ងៃទី២៩ សីហា នោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron អះអាងថា ការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មអ៊ីស្លាម នឹងជា អាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់បារាំង។
ការប្រឆាំងភេរវកម្មគឺជាអាទិភាពចម្បងក្នុងគោលនយោបាយរបស់បារាំង - ảnh 1  ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖AFP/TTXVN)

(VOVworld) - ក្នុងបទសន្ទរកថានៅសន្និសីទការទូតជាប្រចាំរបស់បារាំង ដែល ប្រព្រឹត្តទៅនៅវិមាន Elysee នាថ្ងៃទី២៩ សីហា នោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron អះអាងថា ការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មអ៊ីស្លាម នឹងជា អាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់បារាំង។ លោកសង្កត់ ធ្ងន់ថា ចាប់តាំងពីដើមឆ្នាំ២០១៥មក ប្រទេសបារាំងទទួលរងការវាយប្រហារ ភេរវ កម្មជាច្រើន ដែលប្លន់ជីវិតរបស់ជនស៊ីវិលជាង២៣០នាក់។ លោកអះអាងថា ប្រទេស បារាំងនឹងមិនទុកឲ្យមុខសញ្ញាជ្រុលនិយមសាបព្រោះការភ័យខ្លាច។ ប្រធានាធិបតីលោក Macron ឲ្យដឹងថែមទៀតថា សន្និសីទអន្តរជាតិមួយនឹងត្រូវ បានរៀបចំឡើងនៅរដ្ឋធានីប៉ារីសនាដើមឆ្នាំខាងមុខ សំដៅស្វែងរកដំណោះ ស្រាយរាំងស្កាត់ប្រភពផ្ដល់ហិរញ្ញប្បទានសំរាប់ក្រុមភេរវកម្មនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ