ការប្រណាំងប្រជែងនាយករដ្ឋមន្រ្តីអង់គ្លេស៖នៅសល់បេក្ខជនជានារី២នាក់ប៉ុណ្ណោះ

ការប្រណាំងប្រជែងនាយករដ្ឋមន្រ្តីអង់គ្លេស៖នៅសល់បេក្ខជនជានារី២នាក់ប៉ុណ្ណោះ - ảnh 1
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេសលោកស្រី Theresa May​ (ស្ដាំ)និងអនុរដ្ឋមន្រ្តីក្រសួងថាមពលនិ
បម្រែបម្រួលអាកាសធាតុលោកស្រី Andrea Leadsom (រូបថត៖EPA/TTXVN)

(VOVworld) - ចក្រភពអង់គ្លេសនឹងមាននាយកដ្ឋមន្រ្តីជាស្ត្រីយ៉ាងពិតប្រាកដ ក្រោយ
ពីបេក្ខជនជាបុរសតែមួយគត់គឺរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Michael Gove ត្រូវបាន
បោះបង់ដោយសារទទួលបានការគាំទ្រតិចតួច។នៅវង់បោះឆ្នោត ទី២របស់សមា
ជិកសភានៃគណៈបក្សអភិរក្សកាន់អំណាចដែលបានប្រព្រឹត្តទៅ នាថ្ងៃទី៧​ កក្កដា
 រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកស្រី Theresa May បន្តដណ្ដើម បានជ័យជំនះច្រើន
លើសលប់ដោយទទួលបានសម្លេងគាំទ្រចំនួន១៩៩។អនុរដ្ឋមន្រ្តីក្រសួងថាមពល
និបម្រែបម្រួលអាកាសធាតុលោកស្រី Andrea Leadsom ឈរលំដាប់ថ្នាក់ទី២ដោយ
ទទួលបានសម្លេងគាំទ្រចំនួន៨៤ ខណៈដែលលោក Gove ទទួលបានសម្លេងចំនួន
៤៦តែប៉ុណ្ណោះ។
លទ្ធផលនៃការបោះឆ្នោតនាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេសនឹងបានប្រកាសនាថ្ងៃទី
៩ កញ្ញាខាងមុខ បើទោះបីជាកំពុងមានការអំពាវនាវថា ដំណើរការនេះគប្បីបាន
ជំរុញលឿនជាងមុន ក្រោយពីអង់គ្លេសសំរេចចាកចេញពីសហភាពអឺរ៉ុប ហើយ
ចាំបាច់ត្រូវមានអ្នកដឹកនាំដើម្បីដោះស្រាយបញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ