ការ​ប្រឡងច្នៃប្រឌិតមនុស្សយន្តអាស៊ី-ប៉ាស៊ីហ្វិក បាន​ប្រព្រឹត្តទៅនៅខេត្ត Quang Ninh

(VOVWORLD) - នាព្រឹកថ្ងៃទី ២០ ខែសីហា ទូរទស្សន៍ជាតិវៀតណាមបានប្រកាសថា៖ ការប្រឡងច្នៃប្រឌិតមនុស្សយន្តអាស៊ី-ប៉ាស៊ីហ្វិក (ABU Robocon ២០២៤) ដែលបានរៀបចំឡើងដោយសហភាពវិទ្យុនិងទូរទស្សន៍អាស៊ីប៉ាស៊ីហ្វិក ដែលជាទិលានលេងសម្រាប់និស្សិតដែលចូលចិត្តមនុស្សយន្តមកពីប្រទេសនិងតំបន់ទឹកដីនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងប្រព្រឹត្តទៅនៅប្រទេសវៀតណា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែសីហានៅទីក្រុង Ha Long ខេត្ត Quang Ninh។

ក្រុមប្រឡងចំនួន ១៣ នឹងចូលរួមប្រកួតប្រជែង ដោយបង្កើតបរិយាកាសផុលផុស ប្រកបដោយវិជ្ជាជីវៈ ដែលក្នុងនោះ វៀតណាមមានក្រុមចំនួន ២ មកពីមហាវិទ្យាល័យគរុកោសល្យបច្ចេកទេស Hung Yen ។

ការ​ប្រឡងច្នៃប្រឌិតមនុស្សយន្តអាស៊ី-ប៉ាស៊ីហ្វិក បាន​ប្រព្រឹត្តទៅនៅខេត្ត Quang Ninh - ảnh 1ក្រុមនិស្សិតនៃមហាវិទ្យាល័យគរុកោសល្យបច្ចេកទេស Hung Yen  ដែលបានឈ្នះ Robocon ២០២៤ (ក្នុងស្រុក) នឹងចូលរួមក្នុងការប្រកួតច្នៃប្រឌិតមនុស្សយន្តអាស៊ីប៉ាស៊ីហ្វិក។ រូបថត៖ cand.com.vn

ដោយប្រធានបទ “ទិវាប្រមូលផល” ការប្រឡងឆ្នាំនេះ មានគោលបំណងលើកតម្កើងតម្លៃផ្នែកកសិកម្ម ជាពិសេសការធ្វើវបកម្មស្រូវនៅលើវាលស្រែកាំជណ្ដើរ ដែលជាលក្ខណៈវិសេសវិសាលនៃវប្បធម៌វៀតណាម។ មនុស្សយន្តដែលចូលរួមនឹងអនុវត្តន៍ដំណើរការដាំដុះស្រូវ ចាប់ពីការសាបព្រួស រហូតដល់ការច្រូតកាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ