ការផ្តល់សច្ចាប័ននិងអនុវត្តកិច្ចព្រមព្រៀងចំនួន២ រវាងវៀតណាមនិងសាធារណរដ្ឋឆេក

(VOVWORLD) - នាថ្ងៃទី ៣ ខែឧសភា តំណាងស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋ  ឆេក និងតំណាងថ្នាក់ដឹកនាំនៃនាយកដ្ឋានផ្នែកច្បាប់អន្តរជាតិចំណុះក្រសួងការបរទេសឆេក បានចុះហត្ថលេខាលើឯកសារផ្តល់សច្ចាប័ននិងអនុវត្តសុពលភាពនៃកិច្ចព្រមព្រៀងរវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋ   ឆេកស្តីពីការប្រគល់ជនដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ។
ការផ្តល់សច្ចាប័ននិងអនុវត្តកិច្ចព្រមព្រៀងចំនួន២ រវាងវៀតណាមនិងសាធារណរដ្ឋឆេក - ảnh 1 ក្រុមចរចារវៀតណាមឯស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆេក

យោងតាមមាត្រា ១៦ នៃកិច្ចព្រមព្រៀងនេះ ក្រោយរយៈពេល ៦០ ថ្ងៃនៃ ការផ្លាស់ប្តូរឯកសារដែលបានផ្តល់សច្ចាប័ននោះ កិច្ចព្រមព្រៀងនឹងមានុពលភាពនៅថ្ងៃទី ២ ខែកក្កដាខាងមុខ។ គួរបញ្ជាក់ថា មុននេះរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលឆេកបានបញ្ចប់ការបំពេញរបៀបរបបនៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការនៃការបង្ការនិងប្រយុទ្ធប្រឆាំងនឹងបទល្មើស ហើយកិច្ចព្រមព្រៀងនេះបានចូលជាធរមានចាប់ពីថ្ងៃទី ១២ ខែកុម្ភៈកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ