ការផ្លាស់ប្ដូរថ្មីជាគោលនយោបាយដ៏មានអត្ថន័យធំធេងរបស់បក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - លោកសាស្ត្រាចារ្យ Carl Thayer បានចាត់ទុកថា បក្សកុម្មុយនិស្តវៀត ណាមបានអះអាងនូវតួនាទីជាអ្នកដឹកនាំតាមរយៈព្រឹត្តិការណ៍ធំៗក្នុងបុព្វហេតុ រំដោះប្រទេសជាតិអោយរួចផុតពីនឹមត្រួតត្រារបស់ខ្មាំងសត្រូវបរទេស ហើយបង្កើតឡើងប្រទេសវៀតណាមឯកភាពនិងឯករាជ្យ។
ការផ្លាស់ប្ដូរថ្មីជាគោលនយោបាយដ៏មានអត្ថន័យធំធេងរបស់បក្សកុម្មុយនិស្តវៀតណាម - ảnh 1 លោកសាស្ត្រាចារ្យ Carl Thayer នៃសាកលវិទ្យាល័យ New South Wales 

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៩០ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣កុម្ភៈឆ្នាំ១៩៣០-ថ្ងៃទី៣កុម្ភៈឆ្នាំ២០២០) អ្នកយកព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុងស៊ីដនីបានធ្វើការសម្ភាសន៍លោកសាស្ត្រាចារ្យ Carl Thayer នៃសាកលវិទ្យាល័យ New South Wales អំពីតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងអំឡុងពេល៩០ឆ្នាំកន្លងទៅ ក៏ដូចជាបញ្ហាសំខាន់ៗរបស់បក្សនាពេលខាងមុខផងដែរ។

        លោកសាស្ត្រាចារ្យ Carl Thayer បានចាត់ទុកថា បក្សកុម្មុយនិស្តវៀត ណាមបានអះអាងនូវតួនាទីជាអ្នកដឹកនាំតាមរយៈព្រឹត្តិការណ៍ធំៗក្នុងបុព្វហេតុ រំដោះប្រទេសជាតិអោយរួចផុតពីនឹមត្រួតត្រារបស់ខ្មាំងសត្រូវបរទេស ហើយបង្កើតឡើងប្រទេសវៀតណាមឯកភាពនិងឯករាជ្យ។

        ស្ដីពីគោលនយោបាយដ៏មានអត្ថន័យសំខាន់បំផុតចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងទំនាក់ទំនងអន្តរជាតិរបស់វៀតណាមនាពេលកន្លងទៅ លោកសាស្ត្រាចារ្យបានសង្កត់ធ្ងន់ថា គោលនយោបាយដ៏មានអត្ថន័យ ធំធេងរហូតដល់សព្វថ្ងៃនេះ គឺគោលនយោបាយផ្លាស់ប្ដូរថ្មី កាលពីចុងឆ្នាំ ១៩៨៦។ វៀតណាមបានបញ្ចប់សេដ្ឋកិច្ចប្រមូលផ្ដុំ ហើយអភិវឌ្ឍផលិតកម្ម ឯកជន ដែលពឹងផ្អែកភាគច្រើនទៅលើក្រុមគ្រួសារ។ គោលនយោបាយនេះ បានជួយបង្កើនទិន្នផលក្នុងការផលិតស្រូវអង្ករយ៉ាងខ្លាំងក្លាហើយជួយ សម្រួលដល់ការអភិវឌ្ឍផ្នែកឧស្សាហកម្មធុនស្រាលទៀតផង។ ទន្ទឹមនឹងនោះ វៀតណាមបានពង្រីកទំនាក់ទំនងពាណិជ្ជកម្ម លើកទឹកចិត្តការវិនិយោគពី ឯបរទេសដើម្បីអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។ កំណើន សេដ្ឋកិច្ចនៅវៀតណាមបានជួយកាត់បន្ថយអាត្រាក្រីក្រយ៉ាងខ្លាំងក្លា ហើយ ជួយវៀតណាមក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ