ការពិគ្រោះនយោបាយថ្នាក់អនុរដ្ឋមន្រ្តីក្រសួងការបរទេសគុយបា - វៀតណាម លើកទី៤

(VOVWORLD) -តាមការអញ្ជើញរបស់ក្រសួងការបរទេសវៀតណាម អនុរដ្ឋមន្ត្រីការបរទេសគុយបាលោក Marcelino Medina Gonzalez បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៤-ដល់ថ្ងៃទី៦ខែកញ្ញា។ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាថ្ងៃទី៥ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសគុយបាលោក Marcelino Medina Gonzalez
ការពិគ្រោះនយោបាយថ្នាក់អនុរដ្ឋមន្រ្តីក្រសួងការបរទេសគុយបា - វៀតណាម លើកទី៤ - ảnh 1 ការពិគ្រោះនយោបាយថ្នាក់អនុរដ្ឋមន្រ្តីក្រសួងការបរទេសគុយបា - វៀតណាម លើកទី៤

តាមការអញ្ជើញរបស់ក្រសួងការបរទេសវៀតណាម អនុរដ្ឋមន្ត្រីការបរទេសគុយបាលោក Marcelino Medina Gonzalez បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៤-ដល់ថ្ងៃទី៦ខែកញ្ញា។ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាថ្ងៃទី៥ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសគុយបាលោក Marcelino Medina Gonzalez បានចូលរួមសម័យប្រជុំពិគ្រោះយោបល់ផ្នែកនយោបាយ ថ្នាក់អនុរដ្ឋមន្ត្រី លើកទីបួនដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ក្នុងជំនួបពិគ្រោះយោបល់  អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Ha Kim Ngocបានអះអាងថា៖ វៀតណាមនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាថែមទៀតដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ ត្រៀមខ្លួនបន្តផ្លាស់ប្តូរបទពិសោធន៍ជាមួយគុយបា។

          “ យើងគួរតែពិនិត្យឡើងវិញនូវទំនាក់ទំនងរបស់យើង ព្រមទាំងផ្លាស់ប្តូរវិធានការដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជារវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ ផ្នែកទី២ គឺផ្លាស់ប្តូរអំពីបណ្ដាបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។”

          រីឯខ្លួនវិញរដ្ឋមន្ត្រីការបរទេសគុយបាលោក Marcelino Medina Gonzalez បានវាយតំលៃខ្ពស់ចំពោះ គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមដែលពឹងផ្អែកលើខ្លួនឯងនិងធ្វើសមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ ដែលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ អនុរដ្ឋមន្ត្រី Marcelino Medina Gonzalez ក៏បានអះអាងពីតម្រូវការរក្សាឱ្យបានទៀងទាត់និងកែលម្អថែមទៀតប្រសិទ្ធភាពនៃយន្តការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ