ការពិគ្រោះយោបល់នយោបាយលើកទី៤ រវាងក្រសួងការបរទេសវៀតណាម និងក្រសួងការបរទេសអ៊ីស្រាអែល

(VOVWORLD) - ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយ៉ាងទូលំទូលាយលើបញ្ហាអន្តរជាតិ និងតំបន់ជាច្រើនដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅ មក។
ការពិគ្រោះយោបល់នយោបាយលើកទី៤ រវាងក្រសួងការបរទេសវៀតណាម និងក្រសួងការបរទេសអ៊ីស្រាអែល - ảnh 1កិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ៤ រវាងក្រសួងការបរទេសវៀតណាមនិងក្រសួងការបរទេសអ៊ីស្រាអែលក្នុងទម្រង់អនឡាញ (រូបថត: TTXVN)

អនុវត្តន៍កិច្ចព្រមព្រៀងរវាងក្រសួងការបរទេសវៀតណាម និងក្រសួងការបរទេសអ៊ីស្រាអែល នាថ្ងៃទី ២៦ ឧសភា ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក  Do Hung Viet និងអគ្គនាយកនៃក្រសួងការបរទេសអ៊ីស្រាអែល លោកឯកអគ្គរដ្ឋទូត Alon Bar បានធ្វើជាសហប្រធានសម័យប្រជុំពិគ្រោះយោបល់នយោបាយលើកទី៤ តាមទម្រង់អនឡាញ។

ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនីមួយៗ; វាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងអ៊ីស្រាអែលនាពេលកន្លងមក ជាពិសេសក្នុងវិស័យនយោបាយ - ការទូត សេដ្ឋកិច្ច វិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត ជាដើម។

ក្នុងបរិបទដែលវៀតណាម និងអ៊ីស្រាអែលត្រៀមរៀបចំពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៩៣ - ២០២៣) ភាគីទាំងពីរបានឯកភាពលើវិធានការជាក់ស្តែងជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងការបង្កើនសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ និងការជួបប្រាស្រ័យតាមប្រព័ន្ធអនឡាញ។ ជំរុញនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងក្រសួង/វិស័យ និងមូលដ្ឋាននៃប្រទេសទាំងពីរ។ ជំរុញការចរចានៃកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗ; ពង្រឹងការគាំទ្ររបស់អ៊ីស្រាអែលសម្រាប់អាជីវកម្មវៀតណាម និងគម្រោងចាប់ផ្តើមអាជីវកម្មនវានុវត្តន៍របស់វៀតណាម។

ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយ៉ាងទូលំទូលាយលើបញ្ហាអន្តរជាតិ និងតំបន់ជាច្រើនដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ