ការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនក្នុងការបណ្តុះបណ្ដាលវិជ្ជាជីវៈ

ក្នុងក្របខ័ណ្ឌសកម្មភាពនៃព្រឹត្តការណ៍ “ការជួបប្រាស្រ័យវៀតណាម-ជប៉ុន ឆ្នាំ ២០១២” ដែលត្រូវបានរៀបចំឡើងនៅជប៉ុន នាព្រឹកថ្ងៃទី ១៤ កញ្ញា ក្រសួងការងារយុទ្ធជនពិការ
និងសង្គមកិច្ចវៀតណាមបានធ្វើជាធិបតីការពិភាក្សា អំពីកិច្ចសហប្រតិបត្តិការវៀតណាម
-ជប៉ុនក្នុងការបណ្តុះបណ្ដាលវិជ្ជាជីវៈនិង ការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។ គោលដៅ
នៃការពិភាក្សារនេះគឺសំដៅវាយ តំលៃតម្រូវការ សក្តានុភាព វិធានការសហប្រតិបត្តិការ
រវាងវៀតណាមនិងជប៉ុន លើវិស័យបណ្តុះបណ្ដលវិជ្ជាជីវៈ។ ថ្លែងមតិនៅទីនេះ នាយក
មូលនិធិការទូត សេដ្ឋកិច្ច ក្រសួងការបរទេសវៀតណាម Tran Ngoc An បានឲ្យដឹងថា៖
“ការពិភាក្សារអំពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្សប្រមូលផ្តុំទៅលើវិស័យបណ្តុះ
បណ្តាលរវិជ្ជាជីវៈ។ នៅទីនេះ យើងសម្តែងគោលបំណងរបស់វៀតណាមក្នុងកិច្ចសហរ
ប្រតិបត្តិការលើវិស័យបណ្តុះបណ្ដាលវិជ្ជាជីវៈដោយសារជប៉ុនគឺជាជំនាញការលើវិស័យ
នេះ។ពិសេសគឺយើងអាចឆ្លើយតបនឹងតម្រូវការរបស់បណ្ដាអង្គភាពអាជីវកម្មជប៉ុនដែល
កំពុងវិនិយោគចូលវៀតណាម។ ក្រៅពីនោះ យើងក៏រៀនសូត្របទពិសោធន៍របស់ជប៉ុន
លើវិស័យអប់រំនិងបណ្តុះបណ្ដាលវិជ្ជាជីវៈផងដែរ៕”

ការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនក្នុងការបណ្តុះបណ្ដាលវិជ្ជាជីវៈ - ảnh 1
ការពិភាក្សា អំពីកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនក្នុងការបណ្តុះបណ្ដាលវិជ្ជាជីវៈនិង ការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។ (Image: Vietnamplus)


ប្រតិកម្មទៅវិញ

ផ្សេងៗ