ក្រុម U២៣ វៀតណាមទទួលបានការវាយតំលៃខ្ពស់ពីមជ្ឈដ្ឋានសារព័ត៌មានអន្តរជាតិ

(VOVWORLD) -U២៣ វៀតណាម ឈរលំដាប់ថ្នាក់ទីពីរនៅការប្រកួត AFC U23 បន្ទាប់ពីពេលអ៊ូបេគីស្តង់យកឈ្នះការប្រកួតជើងឯកក្នុងការប្រយុទ្ធដ៏ស្វិតស្វាញកាលពីល្ងាចថ្ងៃទី២៧មករា
ក្រុម U២៣ វៀតណាមទទួលបានការវាយតំលៃខ្ពស់ពីមជ្ឈដ្ឋានសារព័ត៌មានអន្តរជាតិ - ảnh 1ក្រុម U២៣ វៀតណាមទទួលបានការវាយតំលៃខ្ពស់ពីមជ្ឈដ្ឋានសារព័ត៌មានអន្តរជាតិ 

U២៣ វៀតណាម ឈរលំដាប់ថ្នាក់ទីពីរនៅការប្រកួត AFC U23 បន្ទាប់ពីពេលអ៊ូបេគីស្តង់យកឈ្នះការប្រកួតជើងឯកក្នុងការប្រយុទ្ធដ៏ស្វិតស្វាញកាលពីល្ងាចថ្ងៃទី២៧មករានៅមជ្ឈមណ្ឌលកីឡាអូឡាំពិកកងចូវ ប្រទេសចិន។ បន្ទាប់ពីពេលការប្រកួតជើងឯក AFC U23បញ្ជប់ សហព័ន្ធបាល់ទាត់អាស៊ី(AFC) បានមានបទសរសេរអះអាងថា៖ការប្រកួតនេះនឹងស្ថិតនៅក្នុងបេះដូងអ្នកស្រឡាញ់កីឡាគ្រប់រូបនៃប្រទេសអាស៊ីអាគ្នេយ៍នេះ។

ស្មារតីប្រកួតរបស់គ្រូបង្វិក Park Hang Seo ក៏ទទួលបានការកត់សម្គាល់ជាច្រើន។ គេហទំព័រកីឡា Bola Akurat របស់ឥណ្ឌូនេស៊ី បានសរសេរថា៖ U២៣វៀតណាមបានបង្កើតឡើងស្នាដៃអស្ចារ្យថ្មីសំរាប់បាល់ទាត់អាស៊ីអាគ្នេយ៍។ រីឯ នៅលើគេហទំព័រ Fox Sport អ្នកនិពន្ធ  John Duerden បានអះអាងថា៖ U២៣ ទទួលបានការគាំទ្ររបស់ជនស្រឡាញ់កីឡារាប់លាននាក់ក្នុងប្រទេសផង និងអាស៊ីអាគ្នេយ៍ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ