ក្រុមកីឡាវៀតណាមឆ្ពោះទៅOlympic ក្រុងឡុង 2012។

VOV-ពិធីចេញទ័ពនៃក្រុមកីឡា​វៀតណាម​ចូលរួម Olympic ក្រុងឡុង 2012
ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយនាយប់ថ្ងៃទី ៨កក្កដា។ចូលរួម
Olympic ក្រុងឡុងលើកនេះ ក្រុមកីឡា​វៀតណាម​មានសមាជិកទាំងអស់៥៦នាក់​
ក្នុងនោះមានកីឡាករកីឡាការីនី​ចំនួន១៨នាក់ដែលចូលរួមវិញ្ញាសាប្រឡង​
ចំនួន​១១។លោក Lam Quang Thanh អនុប្រធានអគ្គនាយកដ្ឋានកីឡាអប់រំកាយ
វៀតណាមធ្វើជាប្រធានក្រុមកីឡា​វៀតណាម​ចូលរួម Olympicលើកនេះ។ ក្រុម
កីឡា​វៀតណាមចូលរួម Olympic ក្រុងឡុង 2012ដោយមានវិញ្ញាសាសារវន្តចំនួន​៥
គឺការអប់រំកាយដោយឧបករណ៍ការហែលទឹក ការបាញ់កាំភ្លើង​ អត្តពលកម្ម​និងការ
លើកដុំដែក។អនុប្រធាន​HoangVinh Giang អគ្គលេខាធិការគណះកម្មាធិការ Olympic
របស់វៀតណាម​អោយដឹងថា “ បើ ប្រៀធៀបនឹង​  Olympic២០០០នៅទីក្រុង​Sydney -
Olympic ២០០៤នៅ​ ទីក្រុង​ AltenOlympic 2008​នៅទីក្រុងប៉េកាំង​នោះ Olympic
ក្រុងឡុង 2012យើងមានចំនូនកីឡាករចូលរួមជាច្រើនបំផុត។ចូលរូម Olympicលើក
នេះយើងមានកីឡាករកីឡាការីទាំងអស់​៣០នាក់ដែលក្នុងនោះមានកីឡាករកីឡាការីពិការ
ចំនួន​១១នាក់“៕

ប្រតិកម្មទៅវិញ

ផ្សេងៗ