ក្រុមចតុភាគី Normandy អំពាវនាវអនុវត្តកិច្ចព្រមព្រៀង Minsk អំពីអ៊ុយក្រែន

ក្រុមចតុភាគី Normandy អំពាវនាវអនុវត្តកិច្ចព្រមព្រៀង Minsk អំពីអ៊ុយក្រែន - ảnh 1
ក្រុមចតុភាគី Normandy អំពាវនាវអនុវត្តកិច្ចព្រមព្រៀង Minsk អំពីអ៊ុយក្រែន (VNP/AFP)


        Vovworld-នាព្រឹកថ្ងៃទី៣តុលាតាមម៉ោងវៀតណាម ថ្នាក់ដឹកនាំបណ្ដា​ប្រទេស
​រុស្ស៊ី​អ៊ុយក្រែនអាល្លឺម៉ង់និងបារាំង(ក្រុមចតុភាគី Normandy)បានបញ្ចប់​ការ​ចរចារ
នៅរដ្ឋធានីប៉ារីសបារាំង។ បណ្ដាភាគីសុទ្ធតែសង្កត់ធ្ងន់លើសារសំខាន់​នៃ​ការ
អនុវត្តកិច្ចព្រមព្រៀង Minsk ស្ដីពីការដោះស្រាយវិបត្តិអ៊ុយក្រែន អំពាវនាវ​អនុវត្ត​
យ៉ាងពេញលេញកិច្ចព្រមព្រៀងនេះក៏ដូចជាលទ្ធភាពអូសបន្លាយកិច្ច​ព្រមព្រៀង
នេះទៅឆ្នាំ២០១៦។

        បញ្ចប់ការចរចារនេះ បណ្ដាភាគីមិនចុះហត្ថលេខាលើឯកសារណាមួយ។ នៅ​
សន្និសីទកាសែតរួមអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានវាយ​តំលៃថា
ភាគីនានាពេញចិត្តនឹងលទ្ធផលចរចារ រាល់បញ្ហាជាក់ស្ដែងដែលបាន​ពិភាគ្សានិង
ទស្សនៈនៃភាគីនានាបានខិតមកជិតគ្នាជាង។ អធិការបតីអាល្លឺម៉ង់​ចាត់ទុកថា គ្មាន
ប្រការណានៃកិច្ចព្រមព្រៀង Minsk បានអនុវត្តយ៉ាងពេញលេញ​ឡើយ។ ​ហេតុនេះ
ហើយលោកស្រី Merkel បានបើកចំហរលទ្ធភាពកាលកំណត់​នៃកិច្ច​ព្រមព្រៀងនេះ
អាចបានអូសបន្លាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ