ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិត្រួតពិនិត្យការងារត្រៀមរៀបចំអោយការបោះឆ្នោតនៅតំបន់មួយចំនួន

ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិត្រួតពិនិត្យការងារត្រៀមរៀបចំអោយការបោះឆ្នោតនៅតំបន់មួយចំនួន - ảnh 1
ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិត្រួតពិនិត្យការងារត្រៀមរៀបចំអោយការបោះឆ្នោតនៅតំបន់មួយចំនួន

(VOV)_នាថ្ងៃទី៤ ឧសភា ក្រុមឃ្លាំមើល និងត្រួតពិនិត្យ នៃក្រុមប្រឹក្សារៀប​ចំ
ការបើឆ្នោតជាតិ ដឹកនាំដោយលោក Pham Minh Chinh ប្រធានគណៈ​កម្មាធិការ
ចាត់តាំងមជ្ឈឹមបក្ស និងជាសមាជិកក្រុមប្រឹក្សារៀបចំការបោះឆ្នោត​ជាតិ បាន
អនុវត្តការត្រួតពិនិត្យ ខ្លាំមើលការងារត្រៀមរៀបចំបោះឆ្នោតសមាជិកសភា នីតិ
កាលទី១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១ នៅខេត្ត 
Vinh Phuc ( ភាគខាងជើងវៀតណាម)។ លោក Pham Minh Chinh បានវាយតំលៃខ្ពស់
ចំពោះការងារត្រៀមរៀបចំសំរាប់ការបោះ​ឆ្នោតនៅ​ក្នុងតំបន់។ ទន្ទឹមនឹងនោះ លោក
ក៏បានស្នើអោយខេត្តត្រូវបំពេញល្អការងារដឹកនាំ បញ្ជាណែនាំជាបន្តបន្ទាប់ ដើម្បីការ
ងារបោះឆ្នោតប្រកបប្រសិទ្ធិភាព។

          នាថ្ងៃនេះដែរ លោក Tran Quoc Vuong ប្រធានគណៈកម្មាធិការត្រួត​ពិនិត្យ
មជ្ឈឹមបក្ស និងជាសមាជិកក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ រួមជាមួយក្រុមការ
ងារ បានមានជំនួបធ្វើការជាមួយខេត្ត Thanh Hoa អំពីការងាររៀប​ចំបោះឆ្នោត នា
ពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ