ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នឹងពិភាក្សាអំពីរឿងដុតគម្ពីរកូរ៉ាន

(VOVWORLD) - ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានប្រកាសកាលពីម្សិលមិញថា  នឹងបើកសម័យប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីរឿងដុតគម្ពីរកូរ៉ាន ដែលកើតមានឡើងនាពេលថ្មីៗនេះនៅខាងក្រៅវិហារអ៊ីស្លាមដ៏ធំបំផុតក្នុងទីក្រុង Stockholm (ស៊ុយអែត)។ 
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នឹងពិភាក្សាអំពីរឿងដុតគម្ពីរកូរ៉ាន - ảnh 1បាតុករនៅខាងក្រៅស្ថានទូតស៊ុយអែតក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី  ប្រឆាំងនឹងការដុតគម្ពីរកូរ៉ាន ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ (រូបថត៖ AFP/TTXVN)

តាមនោះ កិច្ចប្រជុំអាចប្រព្រឹត្តទៅនៅសប្តាហ៍នេះ ហើយពេលវេលា និងទីកន្លែងដែលត្រូវកំណត់ដោយការិយាល័យក្រុមប្រឹក្សាសិទ្ធិមនុស្ស។ កិច្ចប្រជុំបន្ទាន់នេះ ត្រូវបានកោះប្រជុំតាមសំណើរបស់ប្រទេសប៉ាគីស្ថាន ដែលតំណាងឱ្យសមាជិកមួយចំនួននៃអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ។

មូស្លីម និងរដ្ឋាភិបាលក្នុងប្រទេសជាច្រើនដែលមានសហគមន៍មូស្លីមបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពី Salwan Momika ជនភៀសខ្លួនអ៊ីរ៉ាក់ ដែលរស់នៅក្នុងប្រទេសស៊ុយអែតបានដុតបំផ្លាញច្បាប់ចម្លងនៃគម្ពីរកូរ៉ាននៅមុខវិហារអ៊ីស្លាមដ៏ធំបំផុតក្នុងរដ្ឋធានី Stockholm កាលពីថ្ងៃទី ២៨ ខែមិថុនា ដែលជាថ្ងៃដំបូងប្រព្រឹត្តទៅពិធីបុណ្យ Eid al-A របស់សាសនាឥស្លាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ