ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. សន្យាបង្កើនបទដាក់ទណ្ឌកម្មទៅលើ ស.ប.ប.ក.

(VOVWORLD) - នាថ្ងៃទី ២២ ឧសភា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានថ្កោល ទោសយ៉ាងខ្លាំងក្លាការបាញ់កាំជ្រួចថ្មីបំផុតរបស់ ស.ប.ប.ក. ហើយសន្យានឹង ដាសតឿនប្រទេសទាំងឡាយរឹតបន្តឹងបទដាក់ទណ្ឌកម្មទៅលើព្យុងយ៉ាង។ 
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. សន្យាបង្កើនបទដាក់ទណ្ឌកម្មទៅលើ ស.ប.ប.ក. - ảnh 1ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. សន្យាបង្កើនបទដាក់ទណ្ឌកម្មទៅលើ ស.ប.ប.ក. 

`(VOVworld) – នាថ្ងៃទី ២២ ឧសភា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានថ្កោល ទោសយ៉ាងខ្លាំងក្លាការបាញ់កាំជ្រួចថ្មីបំផុតរបស់ ស.ប.ប.ក. ហើយសន្យានឹង ដាសតឿនប្រទេសទាំងឡាយរឹតបន្តឹងបទដាក់ទណ្ឌកម្មទៅលើព្យុងយ៉ាង។ ក្នុង សេចក្តីប្រកាសស្រុះចិត្តគំនិតមួយក្នុងនោះមានការគាំទ្ររបស់ចិនដែលជាប្រទេសសម្ព័ន្ធមិត្តរបស់ ស.ប.ប.ក. ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានបញ្ជាណែនាំគណៈកម្មាធិការដាក់ទណ្ឌកម្មបង្កើនការខំប្រឹងប្រែងអនុវត្តរាល់វិធានការរឹងមាំថែមទៀតសំដៅធ្វើឲ្យព្យុងយ៉ាងបញ្ឈប់ទង្វើបង្ករឿងហេតុអស្ថិរភាព។ នាថ្ងៃដដែល ថ្លែងមតិនៅ សន្និសីទកាសែតប្រចាំថ្ងៃនៅទីស្នាក់ការ អ.ស.ប. នៅទីក្រុង New York (អាមេរិក) អ្នកនាំពាក្យនៃអគ្គលេខាធិការ អ.ប.ប. លោក Stephane Dujarric បាន អំពាវានាវឲ្យ ស.ប.ប.ក. បញ្ឈប់រាល់ការបាញ់សាកល្បងកាំជ្រួចហើយសង្កត់ធ្ងន់ធា៖ ទង្វើរបស់ព្យុងយ៉ាងគំរាមកំហែងសន្តិសុខក្នុងតំបន់និងលើពិភពលោក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ