ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិច្កោលទោសចំពោះករណីវាយប្រហារភេរវកម្មនៅប្រទេសអាហ្វហ្គានីស្ថាន

(VOVWORLD) -ក្នុងសេចក្ដីប្រកាសពោលខាងលើ បណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានអះអាងសារជាថ្មីថា អំពើភេរវកម្មក្រោមគ្រប់រូបភាពគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ។ 
ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិច្កោលទោសចំពោះករណីវាយប្រហារភេរវកម្មនៅប្រទេសអាហ្វហ្គានីស្ថាន - ảnh 1កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិនៅទីក្រុងញូវយ៉កថ្ងៃទី ២ ខែសីហា។ (រូបថត: THX / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ៣ សីហា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានចេញសេចក្ដីប្រកាសច្កោលទោសយ៉ាងដាច់អហង្ការចំពោះបណ្ដាករណីវាយប្រហារភេរវកម្មដ៏ឃោរឃៅ ដែលកើតឡើងនៅប្រទេសអាហ្វហ្គានីស្ថានក្នុង សប្តាហ៍កន្លងមកនេះ។ ក្នុងសេចក្ដីប្រកាសពោលខាងលើ បណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានអះអាងសារជាថ្មីថា អំពើភេរវកម្មក្រោមគ្រប់រូបភាពគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ។ សេចក្ដីប្រកាសនេះក៏បានដាស់តឿនបណ្ដាប្រទេសឲ្យសហប្រតិបត្តិការយ៉ាងសកម្មជាមួយរដ្ឋាភិបាលអាហ្គានីស្ថាន ដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ក្នុងក្របខ័ណ្ឌនៃកាតព្វកិច្ចរបស់ប្រទេសខ្លួន តាមច្បាប់អន្តរជាតិ និងសេចក្ដីសម្រេចដែលទាក់ទិននានានៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ