ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជំរុញឲ្យមានបទឈប់បាញ់ភ្លាមមួយរំពេចនៅស៊ីរី

(VOVWORLD) -បណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតបានរិះគន់យ៉ាងដាច់អហង្ការចំពោះស្ថានភាពហឹង្សានៅតំបន់ Ghouta ប៉ែកខាងកើត។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជំរុញឲ្យមានបទឈប់បាញ់ភ្លាមមួយរំពេចនៅស៊ីរី - ảnh 1 ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជំរុញឲ្យមានបទឈប់បាញ់ភ្លាមមួយរំពេចនៅស៊ីរី

នាថ្ងៃទី ១៦ មិនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវសារជាថ្មីទៅកាន់ភាគីទាក់ទិននានានៅស៊ីរីឲ្យអនុវត្តន៍យ៉ាងពេញលេញនូវសេចក្ដីសម្រេចចិត្តសំណូមពរឲ្យមានបទឈប់បាញ់ភ្លាមមួយរំពេចនៅទូទាំង ស៊ីរី។ បន្ទាប់ពីកិច្ចពិគ្រោះយោបល់ចង្អៀតរបស់ក្រុមប្រឹក្សាសន្តិសុខស្ដីពីស្ថានភាពនៅស៊ីរី ឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅ អង្គការសហប្រជាជាតិ លោក Karel van Oosterom ប្រធានប្ដូរវេណរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឲ្យដឹងថា៖ បណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតបានរិះគន់យ៉ាងដាច់អហង្ការចំពោះស្ថានភាពហឹង្សានៅតំបន់ Ghouta ប៉ែកខាងកើត និងទីក្រុង Damacus របស់ស៊ីរី ហើយសង្កត់ធ្ងន់ថា៖ រាល់បម្រែបម្រួលនៅទីនេះគឺកំពុងរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសេចក្ដីសម្រេចចិត្ត ២៤០១ ដែលទទួលបានការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខនាថ្ងៃទី ២៤ កុម្ភៈកន្លងទៅ។

ក្រុមប្រឹក្សាសន្តិសុខបានអំពាវនាវទៅកាន់ភាគីទាក់ទិននានានៅស៊ីរីឲ្យ

បំពេញកាតព្វកិច្ចការពារជនស៊ីវិលតាម ច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ បណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខក៏បានសម្តែងនូវការគាំទ្រចំពោះការបង្កើតគណៈកម្មាធិការរដ្ឋធម្មនុញ្ញមួយទទួលបន្ទុកតាក់តែងរដ្ឋធម្មនុញ្ញថ្មីសម្រាប់ស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ